ឫសគល់ ៧មករា

ហ៊ុន សែន លក់ជាតិ កាត់ទឹកដីឲ្យយួន ចុចទឺដើម្បី ដោវន៌លោតដ៌

the mystery cambodia

យល់ដឹងអំពី ខ្មែរ ចុច ទីនេះដើម្បី ដោយលោតដ៌

បុណ្យផ្កាប្រាក់មហាសាមគ្គី ខេត្ត កំពង់ចាម

ព្រះពុទ្ធសាសនា គឺជាផ្លូវ ដែលចង្អុល ឲ្យមនុស្សយើង ធ្វើតែអំពើល្អ ចុចមើល ជាខ្សែរវីដីអូ

មេដឹកនាំ ជាតិខ្មែរ ភាគ ១ ជាឯកសារសម្ងាត់

ប្រជាជាតិខ្មែរ គ្រប់រូប ត្រូវតែ យល់ដឹង អំពី មេដឹកនាំខ្មែរ ជាមនុស្ស ក្បត់ជាតិ ជាមនុស្ស ឃោរឃៅ កាប់សំលាប់ ខ្មែរ កាត់ទឹកដី ឲ្យយួន បំរើក្បាល ឲ្យយួន ចុចទីនេះ ដើម្បី ដោវន៌លោតដ៌

មេដឹកនាំជាតិខ្មែរ ភាគ ២ ឯកសារសម្ងាត់

យើងជាជាតិខ្មែរ ត្រូវតែ ក្រោកឈរ ដើម្បីប្រឆាំង យើង អាយ៉ង យួន ហ៊ុន សែន ដែល ជាឆ្កែ មួយក្បាល បំរើយួន ប្រជាពលរដ្ឋ ត្រូវ គេកាប់សំលាប់ ដូច្នេះ ត្រូវ តែ ក្រោកឈរឡើង ចុចទីនេះ ដើម្បី​ ដោវន៌លោតដ៌

Wednesday, August 22, 2012

ដោយ យន់ សាមៀន
2012-08-16

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា នៅ​បន្ត​អះអាង​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ជា​ចារកម្ម​របស់​លោក។

RFA Photo

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ហ៊ុន សែន បាន​គំរាម​បង្ហាញ​ឯកសារ​សំងាត់ និង​ខ្សែអាត់​ថត​សំឡេង​ប្រឆាំង​នឹង​អ្នក​នយោបាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​ នយោបាយ ដែល​មាន​ប្រជាប្រិយភាព និង​ដែល​អាច​មាន​លទ្ធភាព​ដណ្ដើម​អំណាច​ពី​លោក។

លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ព្រម​ទាំង​ការ​គំរាម​បញ្ចេញ​ឯកសារ​សំងាត់​ក្នុង​ជំនួប​កំពូល​រវាង​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី។ នៅ​ចុង​ក្រោយ​បង្អស់​នេះ លោក ហ៊ុន សែន បាន​ចោទ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា ជា​ចារកម្ម និង​ជា​ប្អូន​ធម៌​របស់​លោក។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន សុទ្ធ​តែ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​មាន​ផែនការ​សំងាត់​ដែល​អាច​ផ្ដល់​ផល​ ប្រយោជន៍​នយោបាយ​ឲ្យ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា ជា​យុទ្ធសាស្ត្រ​នយោបាយ “ឈ្នះ​ហើយ​ឈ្នះ​ទៀត” និង “នយោបាយ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង”។

អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ការ​ពិភាក្សា​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​តំណាង​រដ្ឋាភិបាល​មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៩ សីហា លោក ហ៊ុន សែន បាន​ប្រើប្រាស់​រយៈពេល ៥​ម៉ោង និង ២០​នាទី បក​ស្រាយ​បញ្ហា​ព្រំដែន និង​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ហ៊ាន​ចោទ​សួរ​លោក​ពី​បញ្ហា​ព្រំដែន។ ក្នុង​វេទិកា​រដ្ឋ​សភា​មុន​ពេល​លោក ហ៊ុន សែន បក​ស្រាយ​បញ្ហា​ព្រំដែន លោក​បាន​ចំណាយ​ពេល​ប្រមាណ ១​ម៉ោង រិះគន់ និង​ចោទ​ប្រកាន់​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក សុន ឆ័យ ឆ្លើយ​តប​ទេ។

លោក ហ៊ុន សែន៖ «អ្វី​ដែល​ប្អូន​ធ្វើ មិន​មែន​បង​មិន​ចាត់​ទុក​ប្អូន​ជា​ចារកម្ម​បង​ទេ។ ក៏​ប៉ុន្តែ​ទង្វើ​នេះ​គេ​ចង់​ថា​យ៉ាង​ម្ដេច​ក៏​បាន​ដែរ។ ប្អូន​មាន​ឆន្ទៈ​ល្អ​ចំពោះ​បង ឬ​ឯកឧត្ដម​មាន​ឆន្ទៈ​ល្អ​ចំពោះ​រដ្ឋាភិបាល មិន​ឲ្យ​ខ្មែរ​ក្រហម​ចូល​ក្រុង»។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ការ​ចោទ​នេះ​ធ្វើ​ឡើង​រាល់​ពេល​លោក សុន ឆ័យ រិះគន់​លោក។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក សុន ឆ័យ បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ "ឈ្នះ​ហើយ​ឈ្នះ​ទៀត" និង "បំបែក​បំបាក់" ដើម្បី​គ្រប់គ្រង ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង។

លោក សុន ឆ័យ៖ «នយោបាយ​ឈ្នះ​ហើយ​ឈ្នះ​ទៀត ឬ​ក៏​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​នោះ វា​ល្មម​ដល់​ពេល​បញ្ចប់ ហើយ​រៀន​ធ្វើ​ការ​ដោយ​កិត្តិយស ចេះ​ជជែក​គ្នា។ ដូច​ជា​បញ្ហា​ដែល​នាយករដ្ឋមន្ត្រី​លោក​បារម្ភ​ដែរ​ថា ឆ្លើយ​ជា​សាធារណៈ រឿង​សំងាត់​ដែល​គួរ​តែ​លាក់ កុំ​ឲ្យ​ខាត​នោះ យើង​អាច​ជជែក​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ក្នុង​បន្ទប់​ស្ងាត់​ទៅ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា មាន​ប្រសាសន៍​ថា ការ​សន្ទនា​នយោបាយ​រវាង​មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ ហើយ​ថា ការ​ប្រើប្រាស់​ឯកសារ​សំងាត់ និង​ខ្សែ​អាត់​សំឡេង​ដើម្បី​ផ្ដួល​អ្នក​ប្រជែង​អំណាច​នោះ គ្មាន​ឥទ្ធិពល​ទេ ដោយសារ​អ្នក​នយោបាយ​កម្ពុជា មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ។

លោក គល់ បញ្ញា៖ «អ្នក​នយោបាយ​ឥឡូវ​គេ​មាន​ភាព​ចាស់​ទុំ គេ​ចេះ​របៀប​ធ្វើ​ការ​ហើយ គេ​រៀន​ជជែក​គ្នា។ ខ្ញុំ​គិត​ថា ចំណុច​នេះ​ជា​ចំណុច​រីក​ចំរើន មិន​មែន​ជា​រឿង​អាស្រូវ​អ្វី​រហូត​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៃ​ការ​ជឿ​ ទុក​ចិត្ត​គ្នា​ធ្ងន់ធ្ងរ​នោះ​ទេ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​បាន​អះអាង​ស្រដៀង​គ្នា​នេះ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adams) ធ្លាប់​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ជ័យ​ជម្នះ​ដោយសារ​យុទ្ធសាស្ត្រ​បំបែក និង​ត្រួតត្រា។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​លោក ហ៊ុន សែន ឡើយ។ សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី បាន​ចំអក​ថា លោក ហ៊ុន សែន ឆោត​ល្ងង់​ណាស់​ដែល​ជឿជាក់​ថា លោក​អាច​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី ជឿ​ការ​ចោទ​ប្រកាន់​នោះ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ឲ្យ​គេ​ជឿ​ថា វត្ថុ​ម្យ៉ាង​មាន​ពណ៌​ខ្មៅ​នោះ តាម​ពិត​វត្ថុ​នោះ​មាន​ពណ៌​ស​ទៅ​វិញ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ទី​១៥ សីហា លោក ហ៊ុន សែន នៅ​តែ​បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​ចង់​បំបែក​បំបាក់​គណបក្ស សម រង្ស៊ី ឡើយ៖ «មក​ផ្ទះ​តា​ខ្មៅ​ឯង​សោះ​ហ្នឹង​ ហើយ​មិន​មែន​ឯង​អ្នក​សុំ​វា​សោះ​ហ្នឹង។ មនុស្ស​ដូច​ខ្ញុំ​ទៅ​សុំ​ជួប​មនុស្ស​ហ្នឹង? រួច​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ ១​ម៉ឺន​ដុល្លារ​ម្នាក់ អត់​មាន​លុយ​ទេ។ រើ​កាន់​តែ​រឹត»។

នៅ​ដើម​ឆ្នាំ​២០១២ នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ដាក់​បញ្ចូល​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី “ក្លឹប​មួយ​ម៉ឺន”។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បង្កើត​បញ្ជី​ក្លឹប​មួយ​ម៉ឺន ជា​បញ្ជី​នៃ​មេដឹកនាំ​ដែល​អាច​រក្សា​អំណាច​ដោយសារ​ការ​ប្រើប្រាស់​កងកម្លាំង ​យោធា ហិង្សា​នយោបាយ អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​ការ​គាំទ្រ​បរទេស ដើម្បី​រក្សា​អំណាច។ លោក ហ៊ុន សែន មាន​វ័យ ៦១​ឆ្នាំ បាន​រក្សា​អំណាច​បាន​រយៈពេល មួយ​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ៕

ជម្រើស​ថា​តើ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​បុគ្គល​គ្រប់គ្រង ឬ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង?

វ៉ាស៊ីនតោន៖ ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​មើល​ឃើញ​ថា បាន​ចូលរួម​អភិវឌ្ឍ​សង្គម​គួរ​ឲ្យ​កត់សម្គាល់។ ជា​អាថ៌ ព្រះតេជគុណ​ ហឿន សំនៀង ដែល​ប្រសូត្រ​នៅ​ឆ្នាំ ១៩៨០ នោះ បាន​បង្កើត​សមាគម​ជីវិត និង​ក្តី​សង្ឃឹម និង​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​នេះ​តាំងពី​ឆ្នាំ ២០០៥។ ​សមាគមន៍​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​​កុមារ និង​ស្រ្តី​ក្រីក្រ​កម្ពុជា​ជា​ច្រើន​តាម​រយៈ​គម្រោង​មជ្ឈមណ្ឌល​អភិវឌ្ឍ​ កុមារ​កំព្រា​ កម្មវិធី​បណ្តុះ​បណ្តាល​ដេរ​ប៉ាក់ ភាសា​បរទេស និង​គម្រោង​និរន្តរភាព​សហគមន៍។ បច្ចុប្បន្ន​ព្រះតេជគុណ​ ហឿន សំនៀង ​កំពុង​សិក្សា​យក​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) នៅ​សាកល​វិទ្យាល័យ​ហាវដ (Harvard) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក។ ព្រះតេជគុណ​ក៏មាន​ស្នាដៃ​ជា​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដូចជា ធ្វើ​ជា​ចៅអធិការ​រង​នៅ​វត្ត​ដំណាក់​ខេត្ត​សៀមរាប ប្រធាន​គណៈកម្មការ​នាយក​នៃ​អង្គការ​ ហ្យូររ៉េដូ (HURREDO) ប្រធាន​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប ប្រធាន​បណ្តាញ​សង្គម​ស៊ីវិល​ប្រឆាំង​​នឹង​ពលកម្ម​កុមារ​នៅ​ខេត្ត​សៀមរាប និង​ប្រធាន​សាខា​កម្មវិធី​មជ្ឈមណ្ឌល​សង្គ្រោះ​កម្ពុជា​។ល។

នៅ​ក្នុង​កម្ម​វិធី​សំឡេង​ជំនាន់​ថ្មី​ទី​១២​នេះ ព្រះតេជគុណ​សំនៀង បាន​មាន​សង្ឃដីកា​ថា «បើយើង​បម្រើ​បុគ្គល​ វា​បាន​ប្រយោជន៍​ត្រឹម​តែ​បុគ្គល។ បើយើង​យក​ចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេស​ជាតិ វានឹង​បាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ។ ដូច្នេះ​​វាអាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ [ថាតើត្រូវ] ឲ្យ​តម្លៃ​ខ្លួន​ឯង​ត្រឹម​តែ​ជា​ខ្ញុំ​របស់​បុគ្គល ឬ​ក៏​ជាខ្ញុំ​របស់​ជាតិ​យើង។ បើ​យើង​ដាក់​តម្លៃ​ខ្លួន​យើង​ធ្វើ​ជា​មនុស្ស​របស់​បុគ្គល​ យើង​ត្រូវ​បាន​បុគ្គល​គ្រប់​គ្រង ហើយ​បើ​យើង​ធ្វើ​ខ្លួន​យើង​ជា​មនុស្ស​របស់​ប្រ​ទេស​យើង ប្រជា​ជន​របស់​យើង​ជា​អ្នក​គ្រប់​គ្រង​យើង»។

អត្ថន័យរបស់អរិយសច្ចៈ

តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ
  • ១- សេចក្តីទុក្ខ មានពិត
  • ២- សេចក្តីទុក្ខ កើតមកពីតណ្ហា
  • ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
  • ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។
ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។
តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
  • ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
  • ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
  • ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
  • ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។
វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ
  • ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។
  • ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។
  • ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។
  • ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។

Tuesday, August 21, 2012

សេចក្ដីថ្លែងការណ៍​រួម​សង្គម​ស៊ីវិល​២០ គំរាមកំហែង និង​គាបសង្កត់​ប្រព័ន្ធតុលាការ​

ភ្នំពេញ: ​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា របស់លោក ថៅ វាសនា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ បានចេញ​សេចក្ដីថ្លែងការណ៍ សម្ដែង​ការខកចិត្ត ចំពោះ​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ចំនួន ២០ ចំពោះ​ករណី​លោក ចាន់ សុ​វ៉េ​ត មន្ត្រី​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក ដោយបាន​រួមគ្នា​ហៅ​ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ ថា​ជាការ​គំរាមកំហែង និង​ជាការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​បំផុត ប្រឆាំងនឹង​កិច្ចការ​របស់​អង្គការសិទ្ធិមនុស្ស ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។​
ថ្ងៃទី 21 សីហា 2012
ដោយ: លីន​ណា
CEN
សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា យល់ឃើញថា ការចេញ​សេចក្ដីថ្លែងការណ៍​រួម បាន​ទាក់ទាញ​មតិ​ជាតិ និង​អន្តរជាតិ ឲ្យ​មើលឃើញ​កាន់តែច្បាស​ថា ៖
១. ទោះបីជា​លោក ចាន់ សុ​វ៉េ​ត បាន​ទទួលរង​ការចោទប្រកាន់ ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី ថា​បាន​ជំនួយ​ដល់​ចារី ឬ​ផ្ដល់ជំនួយ​ដល់​អ្នកប្រព្រឹត្ត​បទល្មើស តាម​មាត្រា​៥៤៤ នៃ​ក្រមព្រហ្មទណ្ឌ​ក៏ដោយ ក៏​អង្គការ​ទាំងនោះ ព្យាយាម​លាប​ពណ៌​ឲ្យ​ទៅជា​រឿង​នយោបាយ​ទៅវិញ​។​
២. សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​ទាំងនេះ បាន​គំរាមកំហែង និង​ដាក់​ការគាបសង្កត់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធតុលាការ សំដៅ​ឲ្យ​មានការ​ដោះលែង​មនុស្ស​ក្រៅអំណាចតុលាការ ដែលជា​អំណាច​ឯករាជ្យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សេចក្ដីថ្លែងការណ៍​បាន​លើកឡើងថា ចំពោះ​ករណី​ខា​លើ​នេះ សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា សូម​ធ្វើការ​ប្រកាស​នូវ​ជំហរ​របស់ខ្លួន​ដូចខាងក្រោម ៖
១. ករណី​លោក ចាន់ សុ​វ៉េ​ត មន្ត្រី​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក គឺជា​ករណី​ដែល​បាន​ចោទប្រកាន់​តាម​អំណាចតុលាកា​រ ដូចនេះ​គួរ​ទុក​ឲ្យ​តុលាការ​អនុវត្ត​នីតិវិធី​របស់ខ្លួន​។​
២. អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ គួរ​ស្វះ​ស្វែងរក​មេធាវី​ជា​អ្នក​ខ្លាំងពូកែ មក​តទល់​ជាមួយ​អំណាចតុលាការ ដើម្បី​ដោះ​បន្ទុក ប្រសើរ​ជាង​ចេញ​សេចក្ដីថ្លែងការណ៍​រួម សំដៅ​គំរាមកំហែង និង​ដាក់​ការគាបសង្កត់​ទៅលើ​ប្រព័ន្ធតុលាការ ដែលជា​ការដើរ​ឆ្ងាយ​ពី​គន្លង​នីតិរដ្ឋ​៕

ផានិត កូន​ខ្មែរ​នៅ​អាមេរិក​ តំណាង​ឲ្យ​កម្ពុជា ​ប្រឡង​បវរកញ្ញា​ពិភពលោក

ភ្នំពេញៈ ជាមួយ​នឹង​ទេពកោសល្យ​សិល្បៈ​យ៉ាង​ប៉ិន​ប្រសប់ បូក​រួម​ជាមួយ​នឹង​រូប​សម្រស់​ស្រស់​សោភា​ផង​នោះ ផានិត រ៉ាម៉ា សុវណ្ណ ឬ ផានិត សុវណ្ណ ដែល​ជា​កូន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី ជ្រើសរើស​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ ដែល​មាន​ឈ្មោះ​ថា «​Queen of the Universe» ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ស្ថាន​ទូត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​ជន​កម្ពុជា​នៅ​ទីនោះ​។
កញ្ញា ផានិត សុវណ្ណ តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​។ រូបថត សហ​ការី

កញ្ញា ផានិត សុវណ្ណ តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​។ រូបថត សហ​ការី

Tuesday, 21 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ដោយ​ចាប់​កំណើត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ខៅអ៊ីដាង នៅ​ឆ្នាំ​១៩៨៩​នៅ​ប្រទេស​ថៃ ផានិត សុវណ្ណ​ ដែល​មាន​ឪពុក​ឈ្មោះ សាន សុវណ្ណ និង​ម្តាយ រ៉ាម៉ា គឹម បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​បាត​ដៃ​ទទេ​ជាមួយ​នឹង​ខោ​អាវ​ តែ​ប៉ុន្មាន​សម្រាប់​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​នាង​មាន​អាយុ​ទើប​តែ​ពីរ​ឆ្នាំ​កាល​ពី​ឆ្នាំ​១៩៩១។ ម្តាយ​នាង​បាន​ប្រាប់​នាង​ថា គ្រួសារ​នាង​ស្ទើរ​តែ​ផុត​ជីវិត​ជា​ច្រើន​លើក​ក្នុង​របប​ខ្មែរ​ក្រហម។

ជាមួយ​នឹង​ការ​ផ្តើម​ជីវិត​ដោយ​បាត​ដៃ​ទទេ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ផានិត អាយុ​២៣​ឆ្នាំ បាន​ប្រាប់​ពី​ការ​រស់​នៅ​ពេល​ដល់​ដី​អាមេរិក​ដំបូង​ថា៖​«​គ្រួសារ​ខ្ញុំ បាន​រស់​នៅ​ក្នុង​កន្លែង​ដ៏​តូច​ចង្អៀត​មួយ​នៅ Carson។ នៅ​ទីនោះ​ហើយ​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​រៀន​ភាសា​ខ្មែរ​ ហើយ​ក្រោយ​មក​ក៏​មាន​គេ​ណែនាំ​ខ្ញុំ និង​គ្រួសារ​ឲ្យ​ទៅ​កាន់​វិហារ​គ្រិស្តសាសនា​មួយ​ជា​កន្លែង​ដែល​ខ្ញុំ​ បាន​ចាប់​ផ្តើម​រៀន​ផ្នែក​តន្ត្រី និង​សរសេរ​បទ​ចម្រៀង​»។ នាង​បាន​បញ្ជាក់​ថា៖​ «​ក្រោយ​មក​ខ្ញុំ​ក៏​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង​ឡុងប៊ិច​វិញ»។

ទើប​តែ​វ័យ​២៣​ឆ្នាំ​ តែ​ផានិត សុវណ្ណ បាន​ឆ្លង​កាត់​ភាព​អស្ចារ្យ​ច្រើន​ក្នុង​ពិភព​សិល្បៈ​នៅ​ទឹក​ដី​អាមេរិក​។ នាង​ជា​តារា​ចម្រៀង​ តន្ត្រីករ និង​ជា​អ្នក​សរសេរ​ទំនុក​ច្រៀង។ ដោយ​ផ្អែក​លើ​ទេពកោសល្យ​ទាំង​នេះ បូក​រួម​ជាមួយ​នឹង​សម្រស់​អំណោយ​ផល​ពី​ធម្ម​ជាតិ​ផង​នោះ ផានិត រ៉ាម៉ា សុវណ្ណ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​ ពិសេស​ពី​ស្ថាន​ទូត​ខ្មែរ​នៅ​ទីនោះ​ក្នុង​ការ​ជំរុញ​នាង​ឲ្យ​ចូល​រួម​ប្រលង ​បវរ​កញ្ញា​អាមេរិក​ឆ្នាំ​២០១៣​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​។ ទោះ​ជា​យ៉ាង​ណា ផានិត បាន​និយាយ​ថា នៅ​មិន​ទាន់​គ្រប់​នៅ​ឡើយ នាង​ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ពី​បង​ប្អូន​ខ្មែរ​នៅ​កម្ពុជា​ដែល​ជា​ ប្រទេស​កំណើត​របស់​ខ្លួន។ តែ​នៅ​ពេល​ចោទ​សួរ​ពី​កម្ពស់ និង​ទំហំ​ទាំង​បី​ដែល​ជា​លក្ខ​ខណ្ឌ​សំខាន់​បំផុត​សម្រាប់​ប្រឡង​បវរកញ្ញា នាង​មិន​បាន​ឆ្លើយ​តប​ឡើយ។

«​Queen of the Universe»​ គឺ​ជា​កម្មវិធី​ប្រលង​បវរកញ្ញា​ប្រមូល​ផ្តុំ​ដោយ​ស្ត្រី​វៃ​ឆ្លាត​ និង​ស្រស់​ស្អាត​ទូទាំង​ពិភពលោក​ក្នុង​ការ​ស្វែងរក​ស្ត្រី​ដែល​ពោរ​ពេញ​ ដោយ​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម​និង​សន្តិភាព​។ អ្នក​ដែល​អាច​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន លុះ​ត្រា​តែ​មាន​សម្រស់​ស្រស់​ស្អាត​ បញ្ញា​វាង​វៃ អាកប្បកិរិយា​ល្អ និង​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​។

លោក ហែម ហេង អគ្គ​រាជ​ទូត​កម្ពុជា​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​គាំទ្រ កញ្ញា​ផានិត សុវណ្ណ ក្នុង​នាម​ជា​បវរកញ្ញា​កម្ពុជា​ថា៖​«ការ​ខិត​ខំ​ក្នុង​នាម​ជា​តំណាង​ បវរកញ្ញា​របស់​នាង គឺ​ជា​ក្តី​អំណត់​យ៉ាង​ក្លាហាន និង​ជា​កាយ​វិការ​ដ៏​អស្ចារ្យ​។ វា​ជា​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​នាង​ចំពោះ​កម្ពុជា និង​ជា​មោទនភាព​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​»។

លោក​បាន​បញ្ជាក់​ថា៖​«ក្នុង​នាម​ជា​អគ្គ​រាជ​ទូត​កម្ពុជា​នៅ​សហរដ្ឋ អាមេរិក ខ្ញុំ​សូម​គាំទ្រ​កិច្ចការ​របស់​នាង​យ៉ាង​កក់ក្តៅ​ជា​តំណាង​របស់​កម្ពុជា ​ក្នុង​កម្មវិធី​ប្រឡង​ជ្រើសរើស​បវរកញ្ញា​នោះ​»។

រីឯ​សហគមន៍​កម្ពុជា​នៅ​អាមេរិក (United Cambodian Community) ដែល​មាន​អ្នក​ស្រី សារ៉ា ប៉ូលីម ជា​នាយក​ប្រតិបត្តិ​ក៏​បាន​សម្តែង​ការ​យល់​ព្រម និង​គាំទ្រ​នាង ផានិត សុវណ្ណ ក្នុង​ការ​ចូល​រួម​កម្មវិធី​នេះ​ដែរ​។

អ្នក​ស្រី​បាន​សរសេរ​ក្នុង​លិខិត​គាំទ្រ​នោះ​ថា៖​« UCC យល់​ព្រម​ឲ្យ​នាង​ចូល​រួម​ក្នុង​កម្មវិធី Queen of the Universe Pageant ។ យើង​មាន​មោទនភាព​បំផុត​ដែល​មាន​នាង​ធ្វើ​ជា​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​ចូល រួម​ប្រកួត​»។

តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ កម្មវិធី «Queen of the Universe»​ នឹង​ឈាន​ចូល​មក​ដល់​។ ប៉ុន្តែ​តំណាង​កម្ពុជា​ក្នុង​កម្មវិធី​នេះ​នាង ផានិត សុវណ្ណ បាន​ឲ្យ​ដឹង​ថា នាង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ជាមួយ​នឹង​គោល​បំណង​យ៉ាង​ស៊ី​ជម្រៅ​។

តារា​ចម្រៀង​ដែល​មាន​សំឡេង​អាច​ច្រៀង​ភាសា​បរទេស​មិន​ចាញ់​ជន​ជាតិ​ដើម​ រូប​ នេះ​​និយាយ​ថា៖​«ខ្ញុំ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី «​Queen of the Universe»​ ជា​តំណាង​កម្ពុជា​នេះ ក្នុង​បំណង​ដើម្បី​នាំ​យក​កម្ពុជា​ វប្បធម៌​ដ៏​អស្ចារ្យ​ និង​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ទាំង​មូល​ដឹង​ ជា​សាធារណៈ​។ ខ្ញុំ​ចង់​ឲ្យ​សកល​លោក​ទាំង​មូល​មើល​ឃើញ​ថា កម្ពុជា​គឺ​អស្ចារ្យ​ស្ទើរ​គ្រប់​ផ្នែក​»។

នាង​បាន​បន្ត​ថា៖«​ម្យ៉ាង​មក​ពី​ខ្ញុំ​មិន​ដែល​ឃើញ​កម្ពុជា​ធ្លាប់​មាន​ វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​បែប​នេះ​នៅ​ឡើយ​។ ដូច្នេះ​ហើយ ទោះ​បី​ជា​ខ្ញុំ​មិន​ល្អ​គ្រប់​យ៉ាង ប៉ុន្តែ​ខ្ញុំ​ចង់​បោះ​ជំហាន​ជា​លើក​ដំបូង​ដើម្បី​បង្ហាញ​ពី​ប្រទេស​កម្ពុជា ដ៏​ស្រស់​ត្រកាល​នៅ​លើ​ឆាក​អន្តរជាតិ​»។

ទោះ​បី​ជា​មិន​ដឹង​ពី​ជោគ​វាសនា​នៃ​ការ​ប្រឡង​តែ​នាង​បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​បើក​ច្រក​ជា​លើក​ដំបូង​សម្រាប់​ស្ត្រី​កម្ពុជា ហើយ​នៅ​ពេល​ក្រោយ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូល​រួម​បន្ត​ពី​នាង​៕

Susan Sarandon and Heifer: Passing on the Gift in Cambodia


Susan Sarandon takes part in a "Passing on the Gift" ceremony in Cambodia with Heifer International. During the ceremony, a family who has received livestock from Heifer gives two offspring to another family in the community.

I am in a van with Oscar-winning actress Susan Sarandon and her daughter Eva Amurri, bouncing along a dirt road in the Cambodian countryside, when we overtake a heavily laden motorcycle, piled with six fat hogs lying on their bags, skinny legs flapping, eyes blinking with each bump. “Oh my God, they’re alive!” says Sarandon, adding after a pause: “Maybe they’re on an outing—going to the museum.”

We are heading to a village where Heifer International is working. This is a working trip: Sarandon and her daughter are supporters—they are visiting Heifer projects, filming fundraising videos, as well as visiting shelters run by Somaly Mam for girls who have been saved from Cambodia’s brothels. Sarandon’s humor is appreciated, because we have been witnessing some overwhelming scenes. We have just visited one of Somaly’s shelters, where young former sex slaves—one little girl is three—are getting educated, building new lives. You just wonder, how could a three-year old end up in a brothel? It’s incomprehensible.

As we lurch along, Keo Keang, a former chemistry teacher who heads Heifer International in Cambodia, briefs us on the project we are about to visit. Heifer, a nonprofit based in Little Rock, Arkansas, empowers farmers around the world, especially women, by providing them with livestock and training. Here in Cambodia, the first thing Keang talks about is the Khmer Rouge, whose brutal tactics ravaged the country, leading to more than 2 million deaths out of a population of 8 million between 1975 and 1979. “The Khmer Rouge killed our society," says Keang. "We want to make it alive again. There was too much suffering. People were so afraid—they thought, I can’t talk to you, you can’t talk to me, maybe you will kill me. So at Heifer, we help people work together.”

It seems like such a long time ago, until you realize that it all happened within people’s lifetimes. I ask about Keang’s own past. “My father and uncle were killed by the Khmer Rouge,” she says. “My mother took care of me and seven siblings. I worked in the fields and sold corn and other vegetables, carried on my head, after school.” She recalls a friend, whose mother and young sibling were taken away by the Khmer Rouge. The girl followed them, and watched in horror as they were killed. “My mother always said, ‘If they arrest me, don’t follow,” says Keang. She shrugs and smiles. Sarandon, Eva, and I are all silent for a few moments, absorbing what she has said. “No matter what,” she says, “I still have this picture in my mind. We can never forget.”

In recent years, tourists have been pouring into the country—these days, more than 2 million a year visit the ruins of Angkor Wat. Chic hotels and boutiques now line the busy streets of nearby Siem Reap. But what is becoming clear on this trip is that behind that veneer of modernity, Cambodia is still suffering from a toxic mix of poverty, lack of education, and the ravages of the Pol Pot years. When they ruled the country, the Khmer Rouge, following an extreme communist dogma, broke down family units, splitting up women, men, and children into separate communal living quarters. A whole generation of educated people was killed. Traditional values—village relationships, family, respect for elders—were smashed. In the recent years, traditions have been replaced increasingly by commercialism and corruption.

To make things worse, with the international peacekeepers who arrived in Cambodia in 1993 came a growing demand for sex workers. Prostitution—the opportunity to make fast money, the sudden access to women—undermined deeply conservative attitudes toward sex. HIV spread like wildfire, infecting two percent of the population by 1998. The infection rate has dropped to 0.5 percent, but commercialized sex, along with the jarring influence of pornographic videos that have come into the country, have had devastating effects: According to Keang, these days it is common for men working in the towns and cities to have as many as 30 partners in a month, while their wives stay home in the countryside, caring for the children. Condom use is rare; sex education is almost nonexistent. “We gave them condoms,” Keang tells us, “and then a farmer complained. He said, ‘I have eaten five of them and my wife still got pregnant!’”

We pull up to Anlong Sar Pagoda Village, where dozens of residents, dressed in their best (bright T-shirts, colorful sarongs, and flip flops), are waiting for the Movie Star and Heifer officials to arrive. We are here for a “Passing on the Gift” ceremony. Villagers place crowns of pink lilies on Sarandon’s and Eva’s heads, then lead them past clapping farmers to a muddy sty, where pigs and chickens and a group of farmers clutching hens and piglets are lining up. Families who received livestock a year earlier from Heifer will each pass two of the offspring to another family.

Tinny music is blaring from a loudspeaker, and it is very hot. After about an hour of standing in the broiling sun, several families push in closer and begin to hand over their animals. The heat and the noise clearly are starting to get to Sarandon: Standing between the farmers, she smiles wanly. The pigs are shrieking wildly as they are handed over to her.

The villagers then push into a large tent, and a series of politicians give droning speeches. At last, it is Sarandon’s turn, and she gamely takes the mic. “I have never been so close to pigs that are so talented and sing so much,” she says. (The crowd laughs, and I’m thinking, ‘good translation!’) “Thank you so much for sharing with me and for giving me so much hope for the future.”

Afterward, I talk with Chen Seap, 31, a girlish mother of four who just finished handing piglets over to a neighbor. Dressed in Barbie doll finery—a bright pink, tight, polyester lace top and sarong—she explains to me how Heifer has helped the villagers form a cooperative that lends to members who need cash. “I feel so lucky to be able to join this project,” she says. And then, without prompting: “We have became closer with our neighbors and learned together. It was not good before—people thought, you’re rich, I’m poor, or, I won’t join you because you’re poor. But now if you need money, you can borrow money.”

I have known about Heifer for years—mostly because every Christmas back in Brooklyn we receive a beautiful catalogue in the mail, asking us to buy livestock for families around the world. My kids each choose a project to support and we make a donation. But here in this village, it’s clear that Heifer is about much more than just giving farmers livestock. What Chen is telling me—and what Keang has been trying to explain—is that the organization is really working on healing an entire society. “There was a stigma towards Khmer Rouge people,” says Keang, “so we have tried to unite Khmer Rouge families with other families.” She adds: “Community values were destroyed. We are trying to rebuild communities.”

A few days later, we are in Phnom Penh, Cambodia’s capital. Somaly Mam, who runs the shelters for young girls, has invited Sarandon, Eva, and Keang and the Heifer staff for a boat ride on the Tonle Sap River. We pile on a 50-foot wooden sampan, and introductions are made as we pull out at dusk, just as the low-lying city’s riverfront bar district starts to come to life. Bats are swooping overhead, as we pass the Royal Palace, with sloped, saffron eaves. I ask Keang again about life under the Khmer Rouge. “I ate insects,” she recalls. “The ones like worms are my favorite, but grasshoppers are delicious, too!” She explains, with precision, the technique: Insert a peanut into the cricket’s belly, then sauté. “Delicious!” she says. Somaly chimes in: “Oooh, I LOVE insects—I eat them all!”

The two women are getting excited. Keang recounts how she and her friends used to string up a light bulb and rake in the crickets that fell into the bowl of water below. “Grasshoppers are especially good with beer,” says Somaly, smacking her lips with a gusty laugh. “Even better with red wine!” Keang replies. They do a high five. Amused by the exchange, Sarandon adds her two cents: “Maybe the two of you should write an insect cookbook!”

សម្ភាស​លោក ប៊ុន រដ្ឋា ដែល​រង​ការ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍

លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាម​ចាប់​ខ្លួន ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទី​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ សីហា មក​ថា បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ គឺ​ជា​ការ​ប្រឌិត និង​មួលបង្កាច់។



Provided Photo
កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។




លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ ពិត ឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ឧទាហរណ៍​ថ្មីៗ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទៀត​ផង។

លោក ប៊ុន រដ្ឋា ដែល​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​នោះ បាន​បញ្ជាក់​ថា មនុស្ស​ដែល​រដ្ឋាភិបាល​អះអាង​ថា ចេញ​ទៅ​សារភាព​នោះ មិន​មែន​ជា​ប្រជាជន​ដែល​ធ្វើ​កិច្ចការ​ជូន​ពលរដ្ឋ​ជាមួយ​លោក​នៅ​ភូមិ​ប្រម៉ា នោះ​ទេ ហើយ​ថា លោក​ក៏​មិន​ដែល​ទទួល​ជំនួយ​ណា​មួយ​ពី​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ឡើយ។
លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ ពិត ឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ឧទាហរណ៍​ថ្មីៗ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទៀត​ផង។
លោក ប៊ុន រដ្ឋា ដែល​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​នោះ បាន​បញ្ជាក់​ថា មនុស្ស​ដែល​រដ្ឋាភិបាល​អះអាង​ថា ចេញ​ទៅ​សារភាព​នោះ មិន​មែន​ជា​ប្រជាជន​ដែល​ធ្វើ​កិច្ចការ​ជូន​ពលរដ្ឋ​ជាមួយ​លោក​នៅ​ភូមិ​ប្រម៉ា នោះ​ទេ ហើយ​ថា លោក​ក៏​មិន​ដែល​ទទួល​ជំនួយ​ណា​មួយ​ពី​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ឡើយ។
សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប៊ុន រដ្ឋា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណ​​បក្ស​សម​រង្ស៊ី ​គ្រោង​ជ្រើស​រើស​​ប្រធាន​ថ្មី​ជំនួស​លោក​សម រង្ស៊ី ​និង​បក្ស​សិទ្ធិ​មនុស្ស​គ្រោង​​ជ្រើស​​​ប្រធាន​​ថ្មី​ជំនួស​​លោក​​កឹម ​សុខា

រាជធានីភ្នំពេញ ៖ ​ប្រភពស្និទ្ធ​នឹង​មន្ត្រី​គណ​​បក្ស​​​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​បាន​ប្រកាស​ឱ្យ​ដឹង​ថា គណ​បក្ស​ទាំង​​២​នេះ​​គ្រោង​ជ្រើស​រើស​​ប្រធាន​បក្ស​​ថ្មី​ជំនួស​លោក​សម រង្ស៊ី ​ជា​ទណ្ឌិត​​ និង​ជំនួស​លោក​​កឹម សុខា ដែល​ត្រូវ​​លា​ឈប់​ ហើយ​លោក​ទាំង​ពីរ​នេះ នឹង​ត្រូវ​​​ទៅ​ធ្វើ​​ជា​ប្រធាន​​ និង​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​​នៅពេល​ដែល​ គណ​បក្ស​​ប្រឆាំង​ថ្មី​នេះ (គណ​បក្ស​សង្គ្រោះ​​ជាតិ) ​កើត​ចេញ​ជា​រូប​រាង ។
មន្ត្រីគណ​បក្ស​សម​រង្ស៊ី​បាន​ឱ្យ​ដឹងងថា ​នៅពេល​ក្រសួង​មហាផ្ទៃ​​យល់​ព្រម​ទទួល​ចុះ​បញ្ជីគណ​បក្ស​​សង្គ្រោះ​ជាតិ​​ជា ​ផ្លូវការ​​ហើយ​នោះ ​លោក​ស​ម​រង្ស៊ី ​ក៏​នឹង​ក្លាយ​ជា​ប្រធាន​​គណ​បក្ស​ថ្មី គឺ​គណ​បកស​សង្គ្រោះ​ជាតិ​ដែល​ជា​ការ​រួម​គ្នា​​បង្កើតឡើង​​​​ដោយ​គណ​បក្ស​សម ​រង្ស៊ី និង​គណ​បក្ស​​សិទ្ធិ​មនុស្ស គឺ​នៅ​ពេល​នោះ​ហើយ​ដែល​គណ​បក្ស​សម​រង្ស៊ី​​​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​ រើស​​ប្រធាន​ថ្មី​ជំនួស​លោក​សម​រង្ស៊ី​ដឹក​នាំ​គណ​បក្ស​​សម​រង្ស៊ី ។
​មន្ត្រី​នៃ​គណ​បក្ស​​​សិទ្ធិ​មនុស្ស​​ និង​​គណ​បក្ស​សម​រង្ស៊ី​បាន​ថ្លែង​ទៀត​ថា ​«ពេល​នេះ​​យើង​នៅ​ត្រឹម​ដំណាក់​​កាល​សុំ​បង្កើត​គណ​បក្ស​ថ្មី​ទេ (គណ​បក្ស​សង្គ្រោះ​​ជាតិ) ។ ​បើ​កាល​ណោះ​ក្រសួង​មហា​ផ្ទៃ​​យល់​ព្រម​​ឱ្យ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ បង្កើត​​ហើយ​ គឺ​យើង​នឹង​មាន​​សមា​ជ​រប​ស់​គណ​បក្ស​ថ្មី​បោះ​ឆ្នោត​ជ្រើស​​រើស​ប្រធាន អនុ​ប្រធាន​ និង​រៀបចំ​រចនា​សម្ព័ន្ធ។ គណ​បក្ស​ថ្មី​​ជា​ការ​ជ្រោម​ជ្រែង​​បង្កើត​ឡើង​ដោយ​គណ​បក្ស​សម​រង្ស៊ី​​ និង​គណ​បក្ស​​សិទ្ធិ​មនុស្ស ។
​មន្ត្រី​​គណ​បក្ស​​សម​រង្ស៊ី បាន​បញ្ជាក់​​ថា គណ​បក្ស​​ប្រឆាំង​​ទាំងពីរ​មិន​រំលាយ​ទេ ព្រោះ​មាន​អាសនៈនៅ​ក្នុង​តំណែង​​ព្រឹទ្ធ​សភា​ រហូត​ដល់​ឆ្នាំ​​២០១៨។ ហេតុ​​ដូច្នេះ​​នីតិ​វិធី​​ផ្សេង​ទៀត​ គឺនៅ​ក្រោយ​ពេល​លោក​សម​ រង្ស៊ី ក្លាយ​ជា​​ប្រធាន​គណ​បក្ស​ថ្មី​ហើយ​នោះ ​​គណ​បក្ស​សម​រង្ស៊ី នឹង​បំពេញ​​នីតិ​វិធី​ធ្វើ​សមា​ជ  ដើម្បី​​ជ្រើស​រើស​​ប្រធាន​បក្ស​ថ្មី ។ នីតិ​វិធី​​នេះ​ធ្វើ​ស្រប​តាម​លក្ខន្តិ​កៈ​របស់​គណ​បក្ស​​ដែល​​មាន​កាល​វេលា ​ពិតប្រាកដ​​ ចំណែក​​គណ​បក្ស​សិទ្ធិ​​មនុស្ស​របស់​​លោក​កឹម សុខា ក៏ដូចគ្នា​​​ដែរ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បក្ស​ប្រឆាំង​ថា ជម្ងឺធ្ងន់​​ធ្វើ​​ឲ្យ​​​លោក​​ ជា ស៊ីម​ បាន​បដិសេធ​​​សំណើ​​សុំ​​​​សូរ​​សុក្ខ​ទុក្ខ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សម​រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​​អះ​​អាង​​ថា ស្ថាន​ភាព​ជម្ងឺ​​ធ្ងន់​ធ្ងរ​របស់​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និង ជា ប្រធានព្រឹទ្ធសភា គឺ ជាមូល​​ហេតុ​​តែមួយ​គត់​ ក្នុង​បដិសេធ​​​សំណើ​សុំចូល​សាកសួរ​សុខទុក្ខ​​​​របស់​ក្រុម​មន្ត្រី​បក្ស​ ប្រឆាំង ។​
លោក ជា ស៊ីម ក្នុ្ងង ពិធី ព្រះពុទ្ធសាសនា មួយ ក្រោយ ពី ទទួល ដំណឹង ចរចាម អារ៉ាម ថា បាន ស្លាប់
កាល​ពី​ថ្ងៃ​អាទិត្យ​​​សមាជិក​ព្រឹទ្ធសភា និង រដ្ឋសភា ពី​បក្សប្រឆាំង​ ៥រូប​បាន​ដាក់​សំណើ​​សុំ​​សាកសួរ​ពី​ស្ថាន​ភាព​ជម្ងឺ​រប​ស់​លោកជា ស៊ីម , ប៉ុន្តែ​សំណើ​​នេះ ត្រូវ​បាន​​បញ្ជូន​ត្រឡប់​​មកវិញ​​ភ្លាមៗ នៅ​ថ្ងៃ​ចន្ទ ។
លោក ម៉ម សារិន នាយ​ខុទ្ទការល័យ​ប្រធាន​ព្រឹទ្ធ​សភា​​​បាន​លើក​ឡើង​នៅ​​ក្នុង​លិខិត​​តបមួយ​ ​​របស់​ខ្លួន​​ថា  ” ដោយ​ជាប់​រវល់​​ការងារ សម្ដេច​​អគ្គមហាធម្មពោធិសាល ជា ស៊ីម មិន​អាច​ទទួល​ជួប​គណៈប្រតិភូ​​​របស់​គណបក្ស​សម រង្ស៊ី បាន​ទេ..” ។
​​យ៉ាង​ណា​​ក៏​ដោយ​​លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្សសម រង្ស៊ី ដែល​ជា​អ្នក​ដាក់​សំណើ ​បាន​ថ្លែង​ប្រាប់​ក្រុម​​អ្នក​រាយការណ៏​ព័ត៌​​មាន​​កាល​ពី​ម្សិល​មិញ​​ថា លោក​មិន​ជឿ​ថា លោក ​ជា ស៊ីម រវល់​​រហូត​គាត់​មិន​មាន​ពេល​ជួប​ជា​មួយ​គណៈប្រតិភូ របស់​គណបក្ស​សម រង្ស៊ី បាន​នោះទេ ។ ដោយ​​បាន​បន្ត​ថា ” ខ្ញុំ​គិត​ថា គាត់​មិន​អាច​​ជួប​យើង​​បាន​ ដោយ​សារ​តែ​ស្ថានភាព​​ជម្ងឺ​​របស់​គាត់ ..”។
គួរ​បញ្ជាក់​ថា ការ​ស្នើ​សុំ​ជួប​​សាក​សួរ​សុខទុក្ខ របស់ ក្រុម​​មន្ត្រី​បក្ស​ប្រឆាំង បាន​ធ្វើ​ឡើង​​ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​​ដំណឹង​ចរចាមអារ៉ាម​តាម​​ ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ថា ​ប្រធាន​គណបក្ស​​ប្រជាជន​​រូប​​នេះ មាន​ជម្ងឺ​ធ្ងន់​​ ហើយ​​បាន​ទទួល​មរណៈ​ភាព​​នៅ​មន្ទីរ​ពេទ្យ​​ក្រៅ​ប្រទេស ដែល​ដំណឹង​​នេះ ត្រូវ​​បាន​ច្រាន​ចោល​រួច​មក​​ហើយ ៕

Monday, August 20, 2012

ព្រះពុទ្ធសាសនា​ដូចម្ដេច?


ព្រះពុទ្ធសាសនា​ដូចម្ដេច?
Puttha Sasna Dauch Mdech

សៀវភៅ កូនមាស​ឪពុក - បណ្ណាល័យសំរាប់ខ្មែរ



សៀវភៅ កូនមាស​ឪពុក - បណ្ណាល័យសំរាប់ខ្មែរ
Kaun Meas Euv Pook

Sunday, August 19, 2012

Aid donor battles Cambodia over forced evictions

In this photo taken on March 17, 2011, a man breaks down his house on the edge of Boeung Kak, Phnom Penh's largest lake. Thousands in the area face eviction, thanks to a questionable deal that has turned over some of the Cambodian capital's priciest real estate to a company reportedly owned by a close associate of the prime minister. (AP Photo/Heng Sinith)


In this photo taken on March, 17, 2011, a woman stands by a window of her house on the edge of Boeung Kak, Phnom Penh's largest lake. She and other residents of the area are being evicted from their homes to make way for upscale villas and office buildings. The dispute over Boeung Kak lake has embarrassed the World Bank and led to an unusually tense standoff with Cambodia's government. The bank issued an ultimatum in March demanding a halt to evictions and higher compensation for landowners. A May 8 deadline has been pushed back to next Monday. (AP Photo/Heng Sinith)


In this photo taken on March 17, 2011, rubble are scattered around houses on the edge of Boeung Kak, Phnom Penh's largest lake. The residents of the area are being evicted from their homes to make way for upscale villas and office buildings. The dispute over Boeung Kak lake has embarrassed the World Bank and led to an unusually tense standoff with Cambodia's government. The bank issued an ultimatum in March demanding a halt to evictions and higher compensation for landowners. A May 8 deadline has been pushed back to next Monday. (AP Photo/Heng Sinith)


In this photo taken on March, 17, 2011, a man walks among the rubble of houses almost removed on the edge of Boeung Kak, Phnom Penh's largest lake. The man and other residents of the area are being evicted from their homes to make way for upscale villas and office buildings. The dispute over Boeung Kak lake has embarrassed the World Bank and led to an unusually tense standoff with Cambodia's government. The bank issued an ultimatum in March demanding a halt to evictions and higher compensation for landowners. A May 8 deadline has been pushed back to next Monday. (AP Photo/Heng Sinith)


In this photo taken on March, 17, 2011, a house stands on the edge of Boeung Kak, Phnom Penh's largest lake. Thousands in the area face eviction, thanks to a questionable deal that has turned over some of the Cambodian capital's priciest real estate to a company reportedly owned by a close associate of the prime minister. (AP Photo/Heng Sinith)


In this photo taken on March, 17, 2011, the residents work on their house on the edge of Boeung Kak, Phnom Penh's largest lake. Thousands in the area face eviction, thanks to a questionable deal that has turned over some of the Cambodian capital's priciest real estate to a company reportedly owned by a close associate of the prime minister. (AP Photo/Heng Sinith)


In this photo taken on Nov. 16, 2010, the Boeung Kak, Phnom Penh's largest lake is seen close to areas where villagers are evicted from their homes to make way for upscale villas and office buildings. Thousands face eviction because of a questionable deal turning over some of the Cambodian capital's priciest real estate to a company reportedly owned by a close associate of the prime minister. (AP Photo/Heng Sinith)


In this photo taken on March 17, 2011, an elderly woman sits on a bed as she waits for medical treatment at her house on the edge of Boeung Kak, Phnom Penh's largest lake. Thousands in the area face eviction, thanks to a questionable deal that has turned over some of the Cambodian capital's priciest real estate to a company reportedly owned by a close associate of the prime minister. (AP Photo/Heng Sinith)

កិច្ចប្រជុំ​កំពូល​៤ទៀត​ត្រូវរៀបចំ​នៅកម្ពុជា​ក្នុង​ក្របខណ្ឌ​អាស៊ាន​

ក្រសួង​ការបរទេស​កម្ពុជា​បាន​ជូន​ ដំណឹង​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ចំនួន​៤​ទៀត​ក្នុង​ក្របខណ្ឌ​ដែល​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ ​ទន្ទឹម​នឹង​កិច្ច​ប្រជុំ​អន្តរជាតិ​ទាំង​៤​ដែល​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពី ​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៣​កក្កដា​នោះ កម្ពុជា​ក៏​គ្រោង​រៀបចំ​សម្រប​សម្រួល​អោយ​មាន​ការ​ជួបគ្នា​រវាង​ភាគី​ទាំង​៦ ​ស្តី អំពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ដែរ។ នេះ​គឺ​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​តម្រូវ​អោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹងពិភាក្សា​អំពី​សមុទ្រចិន​ខាងត្បូង​

ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​របៀបវារៈ​ សំខាន់​មួយ​ក្នុងចំណោម​របៀប​វារៈ​ផ្សេងៗ​ទៀត​ដែល​នឹងត្រូវ​គេ​លើក​យកមក​ ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ ភ្នំពេញ​ដែល​នឹង​ផ្តើម​បើក​ធ្វើជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។​ ក្រម​ប្រតិបត្តិ​នេះ​ដែល​ត្រូវបាន​តាក់តែងឡើង​សម្រាប់​ដោះស្រាយ​ជម្លោះ​ដ៏​ តឹងតែង​រវាង​ចិន​និង​សមាជិក​អាស៊ាន​មួយ​ចំនួន​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ ត្រូវបាន​ឧត្តម​មន្ត្រី​អាស៊ាន​ឯកភាព​គ្នា​រួចរាល់​ហើយ​ដើម្បី​ដាក់ជូន​ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិនិត្យ។
កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ាន​​នឹង​ពិភាក្សា​​អំពី​​សមុទ្រចិន​​ខាងត្បូង​​
កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ាន​​នឹង​ពិភាក្សា​​អំពី​​សមុទ្រចិន​​ខាងត្បូង​​
© ស៊ីវ​ ចាន់ណា
សេចក្តីរាយការណ៍របស់ ប៉ែន​ បូណា
(02:19)
 សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង, COC ( Code of Conducts in the South China Sea )  ត្រូវបាន​ឧត្តម​មន្ត្រី​អាស៊ាន​ពិភាក្សា ​និង​ឯកភាព​គ្នា​ផ្ទៃក្នុង​រួចរាល់​ហើយ​នៅ​ចុង​សប្តាហ៍​នេះ។​ សេចក្តីព្រាង​នេះ​នឹងត្រូវ​ដាក់ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិភាក្សា​ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ចន្ទ​ស្អែក។ ​នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់​លោកស្រី សឿង ​រដ្ឋ​ចាវី​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នៅក្នុង​ស

រោងចក្រ​បើក​ថ្មី​ក្នុង​រយៈ​ពេល​៦ខែ​បាន​កើន​ឡើង​បើ​ទោះ​បី​មាន​កូដកម្ម​ញឹកញាប់

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ឲ្យ​បើក​រោងចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​ថ្មីៗ​ចំនួន​៥៣ ក្នុង​ត្រី​មាស​ទី១​ឆ្នាំ​នេះ ដែល​គិត​ជា​ទឹក​ប្រាក់​៣៣៨​លាន​ដុល្លារ។
រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន មាន​រោងចក្រ​បើក​ថ្មី​តែ​៣៨​ ប៉ុណ្ណោះ និង​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​១៨០​លាន​ដុល្លារ​អាមេរិក។
មន្ត្រី និង​តំណាង​រោងចក្រ​បាន​ឲ្យ​ដឹង​ថា កំណើន​នេះ​គឺ​ដោយ​សារ​ការ​កើន​ឡើង​ប្រាក់​បៀវត្សរ៍​នៅ​ចិន ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ អន្តរជាតិ។
ទោះបីយ៉ាង​នេះ​ក្តី​ពួក​គេ​បាន​អះអាង​ថា កូដកម្ម​របស់​កម្មករ អាច​ជា​ក្តី​បារម្ភ​មួយ​ផង​ដែរ​។
ទិន្នន័យ ​ជា​ផ្លូវ​ការ​ទទួល​បាន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បង្ហាញ​ថា រោងចក្រ​ថ្មី​ៗ​សរុប​ចំនួន​៤០​ មាន​តម្លៃ​ជា​ទឹក​ប្រាក់ ២៣៩​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​រោងចក្រ​ផលិត​ស្រោម​ដៃ​២ មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ​ រោងចក្រ​ស្បែក​ជើង​៨ មាន​តម្លៃ​៦០,៥​លាន​ដុល្លារ រោង​ចក្រ​ផលិត​ស្រោម​ជើង​២ មាន​តម្លៃ​២៥,៤​លាន​ដុល្លារ​អាមេរិក និង​រោងចក្រ​កាត់​ដេរ​១ មាន​តម្លៃ ២,៥៨​លាន​ដុល្លារ​អាមេរិក។
លោក គង់ ពុទ្ធារ៉ា អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឧស្សាហកម្ម​កាត់​ដេរ​ស្បែក​ជើង និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា បាន​ទទួល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ នៅ​ក្នុង​ប្រទេស​ជា​ច្រើន នៅ​លើ​ពិភពលោក ដូច​ជា អឺរ៉ុប សហរដ្ឋ​អាមេរិក និង​កាណាដា។ លោក​បន្ត​ថា៖  «ជា​ការ​ពិត​ណាស់ យើង​មាន​ទីផ្សារ​ជា​ច្រើន​សម្រាប់​វិនិយោគ​ក្នុង​ឧស្សាហកម្ម​នេះ ខណៈ​ថ្លៃ​ពលកម្ម​របស់​យើង នៅ​តែ​ទាប ហេតុ​អ្វី​ដែល​ថា​ពួក​គេ​មិន​មក​ទី​នេះ»។
អគ្គ​លេខាធិការ​សមាគម​ រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា ថ្លៃ​កម្លាំង​ពលកម្ម​កើន​ឡើង​នៅ​ប្រទេស​ចិន ជា​ហេតុផល​សំខាន់​នៅ​ពី​ក្រោយ​កំណើន​រោងចក្រ​ថ្មី​ៗ​នៅ​កម្ពុជា។
លោក​ ខេន លូ បាន​លើក​ឡើង​ថា​៖ «យើង​មាន​វិនិយោគិន​ជា​ច្រើន មក​ពី​ចិន ដោយ​សារ​ម្ចាស់​រោងចក្រ​ទាំង​នោះ មិន​អាច​ស្វែងរក​កម្មករ​ច្រើន​សម្រាប់​រោងចក្រ​របស់​ខ្លួន ព្រោះ​ថ្លៃ​កម្លាំង​ពលកម្ម​កើន​ឡើង និង​កង្វះ​កម្មករ។ កម្ពុ​ជា​ជា​ប្រទេស​ដែល​គេ​កំពុង​សម្លឹង​រក។ បច្ចុប្បន្ន​យើង​មាន​កំណើន​រោងចក្រ​ថ្មី​ៗ​ប្រហែល​៥០​ដែល​ជា​សមាជិក​របស់ GMAC​។»
លោក​បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ថ្មី​ៗ​ទាំង​នោះ មក​ពី​ប្រទេស​ចិន តៃវ៉ាន់ ហុង​កុង កូរ៉េ។ល។
លោក គង់ ពុទ្ធារ៉ា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​អាច​ជា​ឧបសគ្គ​សម្រាប់​កំណើន​ឧស្សាហកម្ម​។ ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​ថា បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​។ លោក​បន្ត​ថា៖ «ជា​ការ​ពិត​ណាស់ យើង​មាន​ការ​ព្រួយបារម្ភ ប៉ុន្តែ​យើង​សង្ឃឹម​ថា ស្ថាប័ន​ពាក់ព័ន្ធ បុគ្គលិក និង​និយោជក​មិន​អាច​មាន​បញ្ហា​ធំ​ក្នុង​ឧស្សាហកម្ម​ទេ»​។
លោក ខេន លូ បាន​លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​កូដកម្ម ឬ​បាតុកម្ម​ទេ យើង​នឹង​មាន​កំណើន​រោងចក្រ​កាន់​តែ​ច្រើន​ជាង​នេះ​។
ទិន្នន័យ ​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ​បាន​កើន​ឡើង​៨,១២​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ គឺ​កើន​ឡើង​ពី​ជាង​១,៩៣​ពាន់​លាន​ដល់​ជាង​២,១​ពាន់​លាន​ដុល្លារ៕

Friday, August 17, 2012

ពួក​អ្នកនយោបាយ​កំពូលៗ​ចិន ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូលរួម​ក្នុងការ​ប្រព្រឹត្តិ​សកម្មភាព​ស៊ិ​ច​ភ្លើតភ្លើន​ជា​ក្រុម

ពួក​អ្នកនយោបាយ​ដែលមាន​ឋានៈ​ខ្ពស់ៗ​របស់​ប្រទេស​ចិន ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូលរួម​នៅក្នុង​ការប្រព្រឹត្តិ​សកម្មភាព​ស៊ិ​ចបែប ​ភ្លើតភ្លើន​ជា​ក្រុម​មួយ បន្ទាប់ពី​រូបភាព​ជាង​១០០​ដែល​បង្ហាញ​បុរស​ស្រាត​ចំនួន​បីនាក់ និង​នារី​អាក្រាត​ចំនួន​ពីរ​នាក់ ត្រូវបាន​បញ្ចូល​ទៅក្នុង​វេ​ប​សាយ​ព័ត៌មាន​សង្គម​មួយ​។​ ​ ​រូបថត ​ដែល​លេចឡើង​នៅលើ​វេ​ប​សាយ Weibo របស់​ប្រទេស​ចិន ដែលមាន​កម្រិត​ស្មើ​វេ​ប​សាយ Twitter តាម​សេចក្តីរាយការណ៍​បង្ហាញ​ពី​ក្រុម​ដែល​កំពុង​ចូលរួម​នៅក្នុង​សកម្មភាព​ ស៊ិ​ច​ក្នុង​សណ្ឋាគារ​មួយ​។​ ​ ​វា​ត្រូវបាន​គេ​អះអាងថា​ក្រុម​ បុរស​ទាំងនេះ​គឺជា លោក វ៉ាង មីន​សេង (Wang Minsheng) លេខាធិការ​បក្ស​នៃ​សង្កាត់​លូ​ជាំ​ង (Lujiang) នៅក្នុង​ខេត្ត​អាន​ហ៊ូយ អនុ​លេខាធិការ​បក្ស​របស់គាត់ លោក ជាំ​ង ដា​ប៊ី​ន (Jiang Dabin) និង​ប្រធានយុវជន​នៅ​សាកលវិទ្យាល័យ​ហេ​ហ្វេ លោក វ៉ាង យូ (Wang Yu) របស់​គណបក្ស​នេះ​។​ ​ ​យោងតាម​របាយការណ៍​ឲ្យ​ដឹងថា ក្រុម​បុរស​បីនាក់​នេះ​សុទ្ធតែ​ប្រព្រឹត្តិ​ខុស​តាម​លក្ខខណ្ឌ​ច្បាប់​ នៅក្នុង​ប្រទេស​ចិន ហើយ​ជនសង្ស័យ​ទាំងនេះ​នឹងត្រូវ​បាន​ចោទប្រកាន់​នៅក្រោម​លក្ខន្តិកៈ​ ច្បាប់ពីបទ "​ងប់​ង​ល់​ស៊ិ​ច​ជា​ក្រុម​" ដែល​បន្ថែម​ទៅលើ​ក្រមព្រហ្មទណ្ឌ​នៅក្នុង​ឆ្នាំ​១៩៩៧​។​ ​ ​លោក មីន​សេង បាន​បដិសេធ​ការពាក់ព័ន្ធ​ណាមួយ​នៅក្នុង​រឿងអាស្រូវ​នេះ ដែល​បាន​រីក​រាលដាល​ដូច​ភ្លើងព្រៃ​នៅ​ពាសពេញ​ប្រទេស ហើយ​ជឿថា​ការចោទប្រកាន់​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ប្រឆាំង​រូបគាត់។​លោក​ អះអាងថា​រូបភាព​ទាំងនេះ​ត្រូវបាន​តាក់តែងឡើង​ដោយ​ពួក​សត្រូវ​នយោបាយ​រប​ស់គា ​ត់​។​ ​ ​យោងតាម​វេ​ប​សាយ The Huffington Post ឲ្យ​ដឹងថា កាសែត​ប្រចាំថ្ងៃ Global Times របស់​ចិន ដែល​រួបរួម​ជាមួយ​គណបក្ស​កុម្មុយនីស្ត បាន​ស្រង់​សម្តី​មន្ត្រី​ប៉ូលីស​ម្នាក់​ជាមួយនឹង​ការិយាល័យ​សន្តិសុខ​ សាធារណៈ​សង្កាត់​លូ​ជាំ​ង ដែល​អះអាងថា​ករណីនេះ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត ប៉ុន្តែ​មិនបាន​អះអាងថា​តើ​មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ នោះទេ​។​ ​ ​រូបភាព​អំពី​ប្រព្រឹត្តិ​សកម្មភាព​ស៊ិ​ចបែប​ ភ្លើតភ្លើន​ជា​ក្រុម​នៅលើ​វេ​ប​សាយ Weibo កាលពី​សប្តាហ៍​មុន បាន​បង្ក​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាច្រើន​នៅលើ​វេ​ប​សាយ​នេះ​៕

ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

ភ្នំពេញ: ​ពលរដ្ឋ​បុរី​កីឡា​ប្រមាណ ៥០​នាក់ និង​ក្រុម​កុមារ​តូចៗ​ផង​នោះ បាននាំគ្នា​មក​ធ្វើការ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅតាម​កិច្ចសន្យា សង់​អគារ​ពីរ​បន្ថែម ឲ្យ​បាន​គ្រប់​ដប់​អគារ​។​ ​នៅក្នុង​សកម្មភាព​តវ៉ា ដែលមាន​ការចូលរួម​ពី​សំណាក់​កុមារ​តូចៗ​ដែរនោះ ពួកគេ​បាន​យំ​ននៀល​នៅលើ​ដី ស្រែក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​កិច្ចសន្យា សង់​ពីរ​អគារ​បន្ថែមទៀត ពីព្រោះ​មកដល់ពេលនេះ ឪពុកម្តាយ​ពួកគេ​មួយចំនួន នៅ​មិនទាន់បាន​ចំណែក​អគារ​ស្នាក់​នៅទេ​។ កា​រយំ​ននៀល​របស់​ក្រុម​កុមារី​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ផងដែរ​។ ​ប្រជាពលរដ្ឋ​បុរី​កីឡា សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​លោកស្រី​បាន​ចោទប្រកាន់ថា “​ពួកយើងខ្ញុំ​ដែល​កំពុងធ្វើការ​តវ៉ា​រាល់ថ្ងៃ គឺជា​ការទាមទារ​ជាថ្មី​របស់​ពួកយើង បន្ទាប់ពី​ទទួលបាន​ផ្ទះ ហើយ​បាន​លក់​ដោយសារតែ​ពួកយើង​ក្រ​ពេក និង​ជំពាក់​លុយ​គេ យើងខ្ញុំ​សូមបញ្ជាក់ថា ការលើកឡើង​នេះ គឺជា​រឿង​មិន​ពិត​ទេ​”​។​ ​ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ បញ្ជាក់ថា ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន គឺជា​រឿង​មិន​ពិត ដោយ​ប្រជាពលរដ្ឋ​បុរី​កីឡា​បាន​អះអាង​ដូចខាងក្រោម ៖ ១. លោកស្រី ស៊ុយ សុផាន ដែលជា​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​មិច មិនបាន​គោរព​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០០៤ សាងសង់​អគារ​ចំនួន​ដប់ ដើម្បី​ជាការ​ដោះដូរ​ជាមួយ​ប្រជាពលរដ្ឋ​បុរី​កីឡា​នោះទេ​។ លើសពីនោះ លោកស្រី​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ និង​គ្រឿងចក្រ មក​ឈូស​កម្ទេច​ផ្ទះ​របស់​យើងខ្ញុំ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ ដោយ​មិនមាន​ការជូនដំណឹង និង​មិនមាន​សំណង​អ្វី​ទាំងអស់​។​ ២. ពួកយើងខ្ញុំ គឺ​ពិតជា​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​នៅ​សហគមន៍​បុរី​កីឡា ជា​អចិន្ត្រៃយ៍​ពិតប្រាកដ​មែន ដោយមាន​លិខិតបញ្ជាក់​អំពី​ការរស់នៅ ពី​អាជ្ញាធរ​មូលដ្ឋាន ដូចជា សៀវភៅ​គ្រួសារ សៀវភៅ​សហគមន៍ តារាង​អង្កេត សំបុត្រកំណើត និង​ប័ណ្ណបោះឆ្នោត -​ល​-​។​ ៣. តាំងពី​ចាប់ផ្តើម​មានការ​សាងសង់​អគារ​ទី​១ រហូតដល់​អគារ​ទី​៨ និង​មកដល់ពេលនេះ ពួកយើងខ្ញុំ​នៅ​មិនទាន់​ទទួលបាន​ការដោះដូរ​ផ្ទះ ពី​ក្រុមហ៊ុន​ផាន​អ៊ី​មិច​នៅឡើយ​ទេ គឺ​ពួកយើងខ្ញុំ​ទទួល​បានតែ​ចម្លើយ​ថា ឲ្យ​ពួកយើងខ្ញុំ​រង់ចាំ រហូត​ដល់ពេល​ពួកគេ​កម្ទេច​ផ្ទះ​របស់​ពួកយើងខ្ញុំ​អស់​។​ ​ជនរងគ្រោះ​ ដោយសារ​ការបណ្តេញចេញ​ទាំង​បង្ខំ ក្នុង​សហគមន៍​បុរី​កីឡា សូម​ដាក់​បណ្តាសា​ជន​ណា​ដែល​បាន​ធ្វើបាប និង​បាន​បង្កាច់បង្ខូច និយាយ​មិន​ពិត ចោទប្រកាន់​មកលើ​យើងខ្ញុំ សូម​ឲ្យ​អ្នកនោះ​វិនាស និង​បរាជ័យ​គ្រប់​ភារកិច្ច​៕ K​

Wednesday, August 15, 2012

លោក​ ម៉ម សូណង់ដូ​ អំពាវនាវ​សុំ​អន្តរាគមន៍​អន្តរជាតិ​ឲ្យ​រូចផុត​ពី​ការ​ចោទប្រកាន់

អស់​រយៈ​ពេល​ពី​រសប្តាហ៍​ហើយ​ដែល​លោក​ម៉ម សូណង់​ដូ​ នាយក​វិទ្យុ​សំបុក​ឃ្មុំនិង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​​តេយ្យបាន​ជាប់ ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់ ​នៅ​ពី​ក្រោយ​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុងខេត្ត​ក្រចេះ​។នៅ​ខណៈ​​​​​មន្ត្រី​​អង្គការ​សង្គមស៊ី​វិល​បាន​ចូល​ ទៅ​សួរ​សុខទុក្ខ​នោះ​ លោក​ម៉ម​ សូណង់​ដូ​ បាន​អំពាវ​នាវ​រក​អន្តរាគមន៍​​ពី​អន្តរ​ជាតិ​​ ​ឲ្យ​ជួយ​រក​យុត្តិធម៌​ ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។ លោក ម៉ម​ សូណង់ដូ​ ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ នៅព្រលានយន្តហោះភ្នំពេញ​ពេលត្រឡប់ពី​បរទេស​ មុន​ការចាប់ខ្លួន លោក ម៉ម​ សូណង់ដូ ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ នៅព្រលានយន្តហោះភ្នំពេញ​ពេលត្រឡប់ពី​បរទេស​ មុន​ការចាប់ខ្លួន RFI/Siv Channa សេចក្តីរាយការណ៍​របស់​គីន ហត្ថារ៉ូ ពី​ទីក្រុង​ភ្នំពេញ (02:14) បន្ទាប់​ពី​​ជាប់​ឃុំខ្លួន​​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​២​ សប្តាហ៍កន្លង​មក​​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​តេយ្យ បា​នអំពាវនាវ​​រកអន្តរាគមន៍ពី​អន្តរជាតិ ឲ្យជួយ​រក​យុត្តិធម៌​ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។ ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​ កម្ពុជា ដែល​បាន​ចូល​សួរ​សុខទុក្ខលោកម៉ម សូ​​​​ណង់​ដូ នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ល្ងាច​ថ្ងៃទី២៧ ​ខែ​កក្កដា​។ ​លោក​ម៉ម សូ​​​​ណង់​​​​​ដូ នៅ​​តែ​​អះ​អា​​ង​ថា ​លោ​​ក​មិនមាន​​​កំហុស​​​ដូច​ការចោទ​ប្រកាន់​​របស់​​​​រដ្ឋាភិបាល​ទេ​។ ​លោកអំពាវ​នាវ​​សុំកុំ​​ចោទរឿង​នេះ​ទៅ​ជា​រឿង​នយោបាយ​​ ពី​ព្រោះ​រឿង​គាត់​គឺ​ជា​រឿង​អ្នក​សារ​ព័ត៌​មាន​។ លោក​អ៊ូ វីរៈ ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ លោក​ម៉ម សូណង់ដូ​​បាន​ប្រាប់​លោក​នៅ​ក្នុង​ពន្ធនាគារ​ថា​​សុំ​​ឲ្យ​​​អ​ន្តរ​​​​ជាតិ ​​​ជួយ​​​អន្តរាគមន៍​រកយុត្តិ​​​ធម៌​​​ករណី​​គាត់ផង​ ពី​ព្រោះ​អ្វី​ដែល​គាត់​បានធ្វើ​បទ​សម្ភាសន៍​​​ក្នុង​ក​​ម្មវិធី​វិទ្យុ​​​ របស់​គាត់​​​កន្ល​​ង​​​​​មក ​​គ្រាន់​​​​តែ​បំពេញ​​​តួនាទី​​​ជា​អ្នក​​​ព័ត៌​​មាន​​​​​ឯក​​រាជ្យ​​ ម្នាក់តែ​ប៉ុណ្ណោះ។ ប្រ​ធាន​មជ្ឈមណ្ឌល​រូប​នោះ​បាន​​ពាំនាំ​​​នូវ​អ្វី​ដែល​ម៉ម សូណង់​ដូ​បាន​ផ្តែ​ផ្តាំ​ទៀត​ថា​ ​រឿង ​គាត់​នេះសុំ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទៅ​ជា​រឿង​នយោ​បាយវា​ជា​រឿង​សារព័ត៌មាន​ ​ពី​ព្រោះ​គាត់​បាន​​ផ្សាយ​អំពី​ ការ​ទទួល​ពាក្យ​បណ្តឹង​ថ្ងៃ​ទី​២២ ​ខែ​មិ​​​ថុ​​នា​​​របស់​តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​ ​ICC​ ប្រឆាំង​​នឹង​​រាជ​​រដ្ឋា​ភិបាល​​​កម្ពុជា​ ពី​​បទ​​ឧក្រិដ្ឋកម្ម​​ប្រ​​ឆាំង​​​​​​នឹង​មនុស្ស​​ជាតិ​ ដែល​មាន​លោក​​សួន សេរី​រដ្ឋា ជា​ដើម​​បណ្ដឹង​​។ ទាក់​ទិន​ទៅ​និង​ការ​អំពាវ​នាវ​នោះ​ ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ លោក​ផៃ ស៊ី​ផាន​ បានអំពាវ​នាវ​ឲ្យ​អ្នក​ទាំង​ឡាយណា​ដែល​ប្រើ​ឆន្ទៈ​វា​យ​តម្លៃ​ត្រូវឬរឺ​ខុស​ ​ដក​ខ្លួន​ចេញ​​ទុក​ឲ្យ​លោក​ម៉ម សូណង់​ដូ​ តតាំង​ជាមួយ​​​តុលាការ​ទៅតាម​ផ្លូវ​ច្បាប់​។ ​លោក​ថា​ ការ​ឃាត់​ខ្លួន​លោក​ម៉ម សូណង់​ដូ​ គឺ​ជារឿង​របស់​តុលាការ​ធ្វើ​តាម​នីតិរដ្ឋ​ ​ពុំ​មាន​សម្ពាធ​​ផ្នែក​នយោបាយណា​​នោះ​ទេ។​​​ លោក​ម៉ម សូណង់ដូ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន ​កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេសរយៈពេល​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ​ សក្រោម​ការចោទប្រកាន់​ពី​បទ​​ផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​ សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ នេះ​​គឺ​ជា​ការ​ឃាត់​ខ្លួន​លើក​ទី​៣​ហើយ​ដែល​​រដ្ឋាភិបាល​​បាន​ចាប់លោក​ម៉ម សូណង់​ដូ​​ដាក់​ពន្ធនាគារ​៕​

លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ពិនិត្យ​​គ្រោះ​រាំង​ស្ងួត​ និង​ការ​បូម​ទឹក​សង្គ្រោះ​​ស្រូវ​

ខេត្ត​ពោធិ៍​សាត់ ៖ ​គ្រោះរាំង​ស្ងួត​រយៈ​ពេល​​ជាង​មួ​យខែ​នេះ​បាន​ធ្វើ​ឱ្យ​​រាំង​ស្ទះ​​ដល់​ ការ​ងារ​បង្ក​​បង្កើន​ផល​​ស្រូវ​រដូវវស្សា​​របស់​បង​ប្អូន​ប្រជា​កសិ​ករ​ នៅខេត្ត​ពោធិ៍​សាត់ តាម​ស្រុក​មួយ​ចំនួន​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​ទៀត​បាន​ហើយ​សំណាប​សន្ទូង និងស្រូវ​ពង្រោះ​​ដែល​បាន​​ប្រឹង​ប្រែង​​សម្រុក​ធ្វើ​ពី​ដើម​ដៃ​នោះ​ត្រូវ​ ក្រៀម​ស្វិត​ចេញ​ពណ៌​ដូច​សក់​ហាយឡាយ និង​ងាប់​ជា​បណ្តើរៗ​ដោយ​សារ​តែ​ខ្វះ​ទឹក​ ។
ស្ថិត​ក្នុង​​ស្ថាន​ភាព​​បែប​នេះ ​ក៏ដូចជា​ចង​ចាំ​នូវ​អនុ​សាសន៍​ដ៏ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​ បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​​បាន​លើក​ឡើង​ថា ទុក​កង្វល់​​របស់​ប្រជា​ពល​រ​ដ្ឋ​ គឺ​ជា​ទុក្ខ​កង្វល់​​របស់​រាជ​រដ្ឋា​ភិបាល​នោះ​​នា​រសៀល​ថ្ងៃទី​​​១៤ សីហា ២០១២ ​លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម ​ក្នុង​នាម​ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជាជន​​កម្ពុជា​ចុះ​ជួយ​ខេត្ត​ ពោធិ៍​សាត់ និង​លោក​លី ណារុន ​តំណាង​រាស្ត្រ​​មណ្ឌល​​ពោធិ៍​សាត់ បាន​ចុះ​ត្រួត​ពិនិត្យ​​មើល​ការ​ខូចខាត​​ និង​សកម្ម​ភាព​​បូម​ទឹក​សង្គ្រោះរបស់​​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម​នៅ​ស្រុក​​ភ្នំក្រវាញ ។
​លោក​ទូច ​សំបូរ អភិ​បាល​​ស្រុក​ភ្នំ​ក្រវាញ ​បាន​រាយ​ការណ៍​​ថា ចំណោម​ឃុំ​ទាំង​៧ក្នុង​ស្រុក​ភ្នំ​ក្រវាញ ​មាន​ឃុំ​ចំនួន​៥​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​​ខ្លាំង​​ជាងគេ គឺ​​ឃុំ​សន្ទ្រែ លាច រកាត ព្រងិល និង​សំរោង ។ ​ការងារ​បង្ក​បង្កើន​​ផល​ស្រូវ​​រដូវ​​វស្សា​ឆ្នាំ នេះ​ធ្វើ​បាន​៨.៤៤១​ហិកតា គ្រោះ​រាំង​ស្ងួត​បាន​បង្អាក់​​ដំណើរ​ការ​តាំងពី​ដើម​​ខែ​កក្កដា ​មក​ដល់​ពេល​នេះ​បាន​បំផ្លាញ​​សំណាប សន្ទូង ​និង​ស្រូវ​​ពង្រោះ​​អស់​១.៨១២​ហិកតា​​ហើយ ។ ​កន្លែង​ដែល​មាន​ប្រភព​ទឹក​​យើង​អាច​បូម​ដាក់​​ប្រឡាយ​​ដើម្បី​ឱ្យ​ប្រជា​​ កសិ​ករ​គាត់​បូម​បន្ត​បញ្ចូល​ស្រែ​របស់​គាត់​បាន​ ប៉ុន្តែ​​កន្លែង​ដែល​គ្មាន​​ប្រភព​ទឹក ឬ​ឆ្ងាយ​ពី​ប្រភព​ទឹក​​ និង​គ្មា​ន​ប្រឡាយ​ទៀត​នោះ​មិន​ដឹង​ជា​មាន​វិធី​សាស្ត្រ​យ៉ាង​ណានោះ​ទេ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

មន្ទីរ​អង្គភាព​ក្នុង​ខេត្តកំពង់ចាម ជក់ចិត្ត​ទស្សនា​​ហ៊ុន សែន បំភ្លឺ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​

កំពង់ចាម: មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅតាម​បណ្តា​មន្ទីរ អង្គភាព​នានា ក្នុង​ខេត្តកំពង់ចាម បាននាំគ្នា​ទស្សនា​នៅមុខ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​ក្នុង​ការិយាល័យ​ធ្វើការ ឬក៏​ប្រមូលផ្តុំ​នៅក្នុង​សាលប្រជុំ​តែមួយ​តាម​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​ស្តាប់​ប្រសាសន៍​បំភ្លឺ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជុំវិញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​ប្រទេស​វៀតណាម រយៈ​ប្រមាណ​ជាងប្រាំម៉ោង ​នៅក្នុង​រដ្ឋសភា​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១២​។​ ​ ជាក់ស្តែង ​គ្រាន់តែ​ម៉ោង ៨ ព្រឹក​ភ្លាម​ សម្តេច ហ៊ុន សែន បានចាប់ផ្តើម​មានប្រសាសន៍​នោះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​សាលប្រជុំ​របស់​អង្គភាពហើយ​ជាស្រេច ​បាន​តាមដាន​ទស្សនា​យ៉ាង​យកចិត្តទុកដាក់ ដោយមាន​វត្តមាន​លោក​ឧ​ត្ត​សេនីយ៍​ត្រី វ៉ា សារិទ្ធ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​អង្គុយ​នៅ​កៅអី​ខាងមុខ​អម​ជាមួយ​មេបញ្ជាការរង​ជាច្រើនរូប​ទៀត​បាន​ មានប្រសាសន៍ថា មន្ត្រី​របស់​យើង​ដែល​បានមក​តាមដាន​ស្តាប់​ប្រសាសន៍​បំភ្លឺ​របស់​សម្តេច ហ៊ុន សែន រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ​មាន​ចំនួន​ជិត​មួយរយ​នាក់ ហើយ​នៅតាម​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក និង ស្នាក់ការ​សន្តិសុខ​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម គឺ​យើង​ក៏មាន​ការប្រមូលផ្តុំ​ទស្សនា​តាម​កន្លែង​រៀងៗ ខ្លួន​ដូចគ្នា​អ៊ីចឹង​ដែរ​។​ ​ ​ ​ចំណែក​មន្ត្រីនគរបាល​ ខេត្តកំពង់ចាម ក៏​មិន​ខុសពី​កងរាជអាវុធហត្ថ​ដែរ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​បាន​មានប្រសាសន៍​ដែរ​ថា យើង​មានការ​ជួបជុំគ្នា​នៅក្នុង​សាល​នេះ​ចំនួន​ប្រហែល​ជាង​មួយរយ​នាក់​។ ក្នុងនោះ​ក៏​មានមន្ត្រីនគរបាល​នៅតាម​ស្រុក និង នៅតាម​វរ​ព្រំដែន​ក៏​លោក​បាន​ណែនាំ ឲ្យ​មានការ​ប្រជុំគ្នា​ក្នុង​អង្គភាព​រៀងខ្លួន​តាមដាន​ទស្សនា ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន បំភ្លឺ​បកស្រាយ​ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​។​ ​ ​ ​ លោក ជា ក្រូច ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​មន្ទីរ​ព័ត៌មាន​ទាំងអស់​ក្រៅពី​ចេញទៅ​ប្រមូល​ព័ត៌មាន​នៅតាម​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ទាក់ទង​នឹង​ការស្តាប់​ប្រសាសន៍​បំភ្លឺ​របស់​សម្តេច​ ហ៊ុន សែន រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែរនោះ គឺ​យើង​បានមក​ជួបជុំគ្នា​នៅ​កន្លែង​ថ្មី​ដែលមាន​ទីតាំង​ស្ថិតនៅ​មាត់ទន្លេ​ អ៊ំ ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បី​ទស្សនាការ​បំភ្លឺ​របស់​ស​ម្តេច​តេ​ជោ​តាម​កញ្ចក់​ទូរទស្សន៍​៕ S

កងទ័ព​ជាន់ខ្ពស់​កម្ពុជា​-​ថៃ គ្មាន​ឯកភាពគ្នា​អ្វី​ទេ ទោះជា​ចុះ​ពិនិត្យ​ច្រកព្រំដែន និង​បង្គោល​ព្រំដែន​លេខ ៣៦

បន្ទាយមានជ័យ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក​សុជាតិ នាយក​ទីចាត់ការ​ព្រំដែន អគ្គបញ្ជាការដ្ឋាន​កង​យោធភូមិ​ន្ទ អមដំណើរ​ដោយ​មន្ត្រី​កងទ័ព និង​លោកឧ​ត្ត​ម​សេនីយ៍​ទោ ថា​រ៉ា​វីត ដា​រុន​ឈូ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រំដែន កងទ័ព​ភូមិន្ទ​ថៃ និង​ប្រតិភូ បាន​ទៅពិនិត្យ​ច្រកព្រំដែន​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ ព្រមទាំង​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ៣៦​។​ ​ ​ ​ការចុះពិនិត្យ​ធ្វើការ​រួមគ្នា​ដែល​ធ្វើដំណើរ​កាត់​ទឹកដី​ថៃ​នោះ ធ្វើឡើង​កាលពី​ថ្ងៃទី​៩ សីហា ២០១២​។​ ​ ​ ​ ភាគី​ថៃ​បង្ហាញ​ប៉ុស្តិ៍​ត្រួតពិនិត្យ​គយ​ខ្លួន​នៅ​ច្រកព្រំដែន​តា​ប្រ៉ា​ យ៉ា ដែល​ស្នើ​កម្ពុជា​ឯកភាព​ដើម្បី​ជួសជុល​ឡើងវិញ​នូវ​ដំបូល តែ​កម្ពុជា​បាន​បដិសេធ​។ គឺ​បដិសេធ​ដូច​មុន​ទាំង​លើប៉ុស្តិ៍​គយ និង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ថៃនៅ​ច្រក​នោះ​។​ ​ ​ ​ភាគី​ ទាំងពីរ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ៣៦ មួយ​ភ្លែត រួច​ក៏​ត្រឡប់​វិញ​។ ភាគី​ទាំងពីរ​ពុំបាន​ឯកភាព ឬប្រកាស​លទ្ធផល​អ្វី​ជាមួយគ្នា​ទេ ក្នុង​ការចុះ​ធ្វើការ​រួមគ្នា​លើក​នេះ​។​ ​ ​ ​ភាគី​កម្ពុជា ធ្លាប់​អះអាងថា ការស្ថាបនា​សំណង់ ឬ ធ្វើ​អ្វីៗ​នៅ​ច្រកព្រំដែន​តា​ប្រ៉ា​យ៉ា​-​បឹង​ត្រកួន ក្បែរ​បង្គោល​ព្រំដែន​លេខ ៣៦ ដែល​ពុំមែន​ជា​បង្គោល​ដើម មិន​បោះ​លើ​ទីតាំង​ដើម និង​ខ្សែបន្ទាត់​ព្រំដែន​បាន​វាស់វែង​កំណត់​រួមគ្នា តែ​មិនទាន់​ទទួលស្គាល់​មិនទាន់​ព្រមព្រៀងគ្នា​នោះ គឺ​ប៉ះពាល់​ដល់​អនុស្សរណៈ​យោគយល់​គ្នា​កម្ពុជា​-​ថៃ​ឆ្នាំ ២០០០​។ MOU ហាមប្រាម​ការធ្វើឲ្យ​ខូច​បរិស្ថាន ស្ថានភាព​ព្រំដែន ហេតុនេះ​ភាគី​ថៃ​ចាំបាច់​គោរព MOU នោះដែរ ក្នុងចំណោម​ភាគី​ទាំងពី​រកម្ពុជា និង​ថៃ​៕​ S

ព្រំដែន​ប្រាសាទ​តា​មាន់ ថ្ម​ដូន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថៃ​ដក​ទាហាន​ខ្លះ តែ​មិនទាន់​រកឃើញ​ទីតាំង​បង្គោល​ព្រំដែន​

បន្ទាយមានជ័យ: មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ប្រាសាទ​តាម​ន្ត ( ប្រាសាទ​តា​មាន់​) ស្រុក​បន្ទាយ​អម្ពិល ខេត្តបន្ទាយមានជ័យ បានឲ្យដឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ ថា នៅ​ដើមខែ​សីហា​នេះ ទាហាន​ឈុតខ្មៅ​ថៃ ( ទាហាន​ប្រាណ ឬ​កង​រក្សា​ព្រះមហាក្សត្រ​ថៃ ក​​ង ២៦០៩ ) នៅ​ប្រាសាទ​តា​មាន់ ឃុំ​បាន​គ្រួ​ត ស្រុក​ណូន​នឹង​ដែង ខេត្ត​បូរី​រម្យ បាន​ដកចេញទៅ​បន្ទាយ​ដើមឯ​ខេត្ត​សុរិន្ទ និង​ខេត្ត​បូរី​រម្យ​។ ដក​ទាំង​រថក្រោះ និង​រថពាសដែក​ដែរ​។ តែ​ទុក​ទាហានឈុត​ប៉ា​រ៉ា​។ ​ ប្រភព​ដដែល បាន​បន្ថែមថា ប៉ុន្តែ​ថៃ​បន្ថែម ឬ​បង្វែរ​ទ័ពមួយវរ​សេនា​តូច​ទៅ​នៅ​ទល់មុខ ភូមិ​ថ្ម​ដូន​ ឃុំ​គោក​មន ស្រុក​បន្ទាយ​ម​អម្ពិល​វិញ​។ គឺ​បន្ទាយ​នៅក្បែរ​ច្រក​ឆ​ង​កាង ភូមិ​បុ​ស្សអំពៅ ឃុំ​បាក់ដៃ ស្រុក​ភ្នំ​ដុង​រ៉ា​ក់ ខេត្ត​សុរិន្ទ​។​ ​ លោក​វរសេនីយ៍ ជុំ ស្រី ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ប្រាសាទ​តាម​ន្ដ បាន​និយាយ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ ថា ​ទាហាន​ថៃ ទោះជា​ដក​ទៅ​ខ្លះ​មែន តែ​បាន​បន្ត​ជីក​លេណដ្ឋាន​នៅ​តំបន់​ព្រំដែន​។​ ​ទាក់ទិន​នឹង​ ក្រុមបច្ចេកទេស​វាស់វែង​នៃ​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំងពីរ ចុះ​ស្រាវជ្រាវ​វាស់វែង​និង​កំណត់​ទីតាំង កំណត់​ភាព​ដើម​បង្គោល​ព្រំដែនលេខ​២២ និង ២២ B ចន្លោះ​ប្រាសាទ​តា​មាន់ ភូមិ​ថ្ម​ដូន និង​ប្រាសាទ​តា​ក្របី កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១២ កន្លងមក មកទល់ពេលនេះនៅតែ​ពុំទាន់​រកឃើញ​ទីតាំង​ដើម​នៃ​បង្គោល ក្នុងនោះ​មានការ​សង្ស័យថា​បន្ទាយ​ថ្មីទាហាន​ថៃ​វរ​សេនា​តូច ២៣៤ បាន​បោះ​លើ​ទីតាំង​បង្គោល​លេខ ២២ B ដែល​ប៉ះពាល់​ដល់ MOU កម្ពុជា​-​ថៃ ឆ្នាំ​២០០០​។​ ​លោក​បាន​បន្ថែមថា ក្រុមការងារចូលរួម​ជា​អ្នកសង្កេតការណ៍​។ ការវាស់វែងធ្វើ​លើ​ខ្សែ​ចែក​ទឹក នៃ​ខ្នងភ្នំ ហើយ​ជួប​ការលំបាក​ខ្លាំង ព្រោះ​សម្បូរ​មីន និង​ចម្រូង​យ៉ាងច្រើន​៕ S

អង្គភាព​ប្រឆាំង​អំពើពុករលួយ ពុំ​មាន​ប្រតិកម្ម​នឹង​តុលាការ​ទេ ក្នុង​រឿង​អនុញ្ញាត​ឲ្យ​មន្ត្រី​ក្រសួង​ដែនដី ៤ រូប នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ ពុំ​បាន​បញ្ចេញ​ប្រតិកម្ម ចំពោះ​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ឲ្យ​មន្ត្រី​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ​។​ ​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១២ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា ការអនុញ្ញាត​ឲ្យ​ជន​ជា​ប់​ចោ​ទទាំង ៤ នាក់ ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ មានន័យ​ថា តុលាការ​បាន​ទទួល​ចោទប្រកាន់​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​ អំពើពុករលួយ ហើយ​។​ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍​បន្ត​ថា ការ​ដែល​ដោះលែង​ជនជាប់ចោទ​ទាំង ៤​នាក់ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ មានន័យ​ថា តុលាការ​បាន​ទទួល​ឃុំខ្លួន​ជនជាប់ចោទ​ទាំង ៤ នាក់ ជា​បណ្តោះអាសន្ន តាម​ការស៊ើបអង្កេតរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ​ការអនុញ្ញាត​ នៅក្រៅ​ឃុំ​បែបនេះ ជា​សមត្ថកិច្ច​ច្បាប់ ដែល​ក្នុង​ទោស​ប្រព្រឹត្ត​អំពើពុករលួយ មានទោស​ឧក្រិដ្ឋទោស​ថ្នាក់មជ្ឈិម និង​ទោស​ស្រាល​ជាង​ហ្នឹង ជាប់ឃុំ ៦ ទៅ ៧ ថ្ងៃ​។​ ​លោក ឱម យ៉ិនទៀង មានប្រសាសន៍​បញ្ជាក់​ថា "​តុលាការ​អាច​យល់​ឃើញ​ថា អ្វី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​ទៅ នាពេលនេះ ចូល​ក្នុង​បទល្មើស​មជ្ឈិម​អីចឹង មេធាវី​របស់​ពួកគេ អាច​ធានា​កូនក្តី ឲ្យនៅ​ក្រៅ​ឃុំ​បាន ប្រសិនបើ​ទោស​នោះ ស្ថិតនៅ​ក្នុង​កំរិត​មជ្ឈិម​"​។​ ​ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍​បន្ត​ថា តុលាការ​ពិចារណា​ឃើញថា អ្វី​ដែល​ជា​ភស្តុតាង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ ដាក់​ទៅ​នោះ ទើប​តែ​បង្ហាញ​កំហុស ដែល​ស្ថិត​នៅក្នុង​កំរិត​មជ្ឈិម​នៅឡើយ ហើយ​នៅ​មាន​កិច្ច ត្រូវ​ធ្វើ​បន្ត​ទៀត​នៅឡើយ ទាំង​ខាង​តុលាការ ហើយ​ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​ទៀត​ដែរ​។​ ​ជាមួយ​នឹង​ការលើកឡើង​ ខាងលើ លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា ប្រអប់​សំបុត្រ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​នៅ​ផ្លូវ​ព្រះមុនីវង្ស បាន​ទទួល​បណ្តឹង ចំនួន ៥០ ករណី ហើយ​អាច​មាន​ករណី​ពុករលួយ​ចំនួន ៤ ទៅ ៥ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនទៅ​តុលាការ​។​ ​សូម​រម្លឹកថា ជន​ជាប់​ទាំង ៤ នាក់ ដែល​ជា​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ត្រូវបាន​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ ពុករលួយ ពាក់ព័ន្ធ​នឹង​កេងប្រវ័ញ្ច​ថវិការដ្ឋ​ជិត ២ លាន​ដុល្លារ​អាមេរិក តាម​រូបភាព​កាត់​ភាគរយ លើ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​សាងសង់​លំនៅស្ថាន ជូន​អតីតយុទ្ធជន និង​ជនក្រីក្រ ដើម្បី​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​ ក៏​ប៉ុន្តែ​លោក លាង សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១២ បន្ទាប់​ពី​មាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ធានា​កូនក្តី​ទាំង ៤ នាក់ ពី​សំណាក់​មេធាវី​ការពារ​ក្តី​របស់​ពួកគេ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​ ​ សូមបញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​មន្ត្រី​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម ចំនួន ៤ នាក់​នោះ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ និង​បាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ​មន្ត្រី​ដែល​ ត្រូវបាន​ចាប់ខ្លួន​នោះ មានឈ្មោះ សារ៉េត បូរ៉ា​មី ជា​អគ្គនាយករង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឈ្មោះ ផូ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ ឈ្មោះ មាស ឥស្ស​រ៉ា អនុប្រធាននាយកដ្ឋាន និង​ឈ្មោះ ទុយ ឡាយ​រិ​ទី្ធ ជា​មន្ត្រី​បម្រើការ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​ ​មន្ត្រី​ទាំង​៤​នាក់​នោះ បាន​ត្រូវ​លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ពុករលួយ រួច​ត្រូវ​ចៅក្រម​ស៊ើបសួរ និង​ឃុំខ្លួន​បណ្តោះ​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២៕

អាដហុក បង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត​

ភ្នំពេញ: អង្គការ អាដហុក បានបង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ អាដហុក បាន​កោះប្រជុំ​បន្ទាន់​មួយ នៅ​ល្ងាច​ថ្ងៃទី​១៤​សីហា ឆ្នាំ​២០១២ លើ​ករណី​នេះ​ផង​ដែរ​។​ ​សេចក្តីថ្លែងការណ៍​ចំហ​ចុះ​ថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម​អង្គការ​អាដហុក សូម​សំដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ដែល​ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ លោក​ចាន់​សា​វ៉េ​ត ជា​អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​សិទ្ធិមនុស្ស របស់​សមាគម​អាដហុក ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ឆែ វីរៈ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។​ ​ សេចក្តីថ្លែងការណ៍ លើកឡើងថា លោក​ចាន់​សា​វ៉េ​ត អាយុ ៤៤ ឆ្នាំ ត្រូវបាន​គេ​ចោទ​ប្រកាន់ថា បាន​ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ( អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ ) ប្រព្រឹត្ត​នៅ​រាជធានី​​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ ការចោទប្រកាន់​នោះ អាច​នឹង​ឲ្យ​លោក​ចាន់​សា​វ៉េ​ត ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ​។​ ​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា កាយវិការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិមនុស្ស​ ដូច្នេះ គ្មានអ្វី​ក្រៅពី​ការ​គម្រាមកំហែង និង​បំភិតបំភ័យ​លើ​អ្នក​​ការពារ​សិទ្ធិមនុស្ស ហើយ​រារាំង​ពួកគេ មិនឲ្យ​បំពេញ​កិច្ចការ​ស្របច្បាប់​នោះឡើយ​។​ ​អាដហុក បាន​គូសបញ្ជាក់ថា ខ្លួន​តែងតែ​ធ្វើ​សកម្មភាព ដោយ​អនុលោម​តាមច្បាប់ នៅ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំនេះ អាដហុក​ថ្កោលទោស​ជានិច្ច​រាល់​សកម្មភាព​ខុស​ច្បាប់ ហើយ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​អាជ្ញាធរ ខណៈ​ដែល​គាំទ្រ និង​ជួយ​ជនរងគ្រោះ នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​។​ ​អាដហុក សូម​អំពាវនាវ​ដល់​ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​អ្នកកាសែត ប្រមូលផ្តុំ​គ្នា នៅ​ចំពោះមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​លោក ចាន់ សា​វ៉េ​ត និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​។​ ​ដីកា​បង្គាប់ ​ឲ្យចូល​ខ្លួន ចុះហត្ថលេខា​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​តម្រូវ​ឲ្យ​លោក ចាន់ សុ​វ៉េ​ត ចូល​បំភញ​លឺ​ពី​ដំណើរ​រឿង ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២​។​ ​ក្នុង​ ដីកា​ដដែល​នោះ បាន​ព្រមាន​ថា "​ក្នុងករណី លោក ចាន់ សា​វ៉េ​ត មិន​ចូល​ខ្លួន​តាម​កាលកំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​"​។​ ​ជា​ការកត់សម្គាល់ ការចោទប្រកាន់​លោក​ចាន់​សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក​ខាងលើនេះ ត្រូវបាន​តុលាការ​ភ្ជាប់​នឹង​ករណី​ជម្លោះដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ខណៈ​ដែល​តុល​ការ បាន​ចោទប្រកាន់​លោក​ម៉ម​សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។​ ​ លោក ម៉ម​សូណង់ដូ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០១២ ដោយ​តុលាការ​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​៕​

ម​នី្ទ​រ​កសិកម្ម​ខេត្តកោះកុង ចុះជួយ​ស្ទូងស្រូវ ជូន​ប្រជាពលរដ្ឋ​

កោះកុង: ប្រធាន​ម​នី្ទ​រ​កសិកម្ម ខេត្តកោះកុង លោក ផុន លី​វីរៈ បាន​ដឹកនាំ​ម​ន្រី្ត​ក្រោម​ឱវាទ រួមសហការ​ជាមួយ​សមាគមយុវជន​កម្ពុជា សាខា​ប្រចាំខេត្ត ចំនួន ៣៥ នាក់ ចុះទៅ​ជួយ​ស្ទូងស្រូវ​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​សឹ្ទ​ង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ព្រឹក​ថៃ្ង​១៥ សីហា ឆ្នាំ​២០១២​។​
​    ​
​លោក ផុន លី​វីរៈ ប្រធាន​ម​នី្ទ​រ​កសិកម្ម ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​បី​ហើយ ដែល​មន្ទីរ​កសិកម្ម​ខេត្ត បាន​ដឹកនាំ​ម​ន្រី្ត​ក្រោម​ឱវាទ​ចុះមក​ជួយ​ដក​ស្ទូង និង​ច្រូតកាត់​ជូន​បងប្អូន​ប្រជាកសិករ​នៅ​ភូមិ​ព្រែក​ស្វាយ​។

​លោក​ បាន​បន្តថា លើក​ទី​បី​នេះ ម​នី្ទ​រ​បានរួម​សហការ​ជាមួយ​សមាគមយុវជន​កម្ពុជា សាខា​ប្រចាំខេត្ត ដឹកនាំ​ដោយ​លោកស្រី មិថុនា ភូ​ថង បាន​នាំ​យុវជន ដែល​ទំនេរ​ពី​ការសិក្សា ចុះ​មកជួយ​ស្ទូង​ស្រូវវស្សា ជូន​បងប្អូន​ប្រជាកសិករ​យើង នៅ​ភូមិ​ខាងលើ ដែល​ខ្វះខាត​កម្លាំង​ពលកម្ម ដើម្បី​ជួយ​ជំរុញ​ដល់​ការងារ​បង្កបង្កើនផល ជូន​ពួកគាត់​ឲ្យ​សម្រេច​តាម​ផែនការ ដែល​បានដាក់ចុះ​។​
​    ​
​លោក​ ប្រធាន​ម​នី្ទ​រ បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ថា សព្វ​ថៃ្ង​នៅ​ទូទាំង​ខេត្ត បងប្អូន​ប្រជាកសិករ បានសម្រេច​នូវ​ការបង្ក​ប​ងើ្ក​ន​ផល​របស់ខ្លួន បាន​ចំនួន ៩.៣៨២,៦០ ហិកតា ក្នុងនោះ​មាន​ដំណាំ​ស្រូវស្រាល​ចំនួន ២.៣៣២,៣០ ហិកតា ស្រូវកណ្តាល បាន​ចំនួន ៤.៣៥៤,១០ ហិកតា ស្រូវធ្ងន់​បាន​ចំនួន ១.៥៥១,០០ ហិកតា ស្រូវចំការ​បាន​ចំនួន ១.១៤២,៥០ ហិកតា និង​ស្រូវពង្រោះ​បាន​ចំនួន ២,៧០ ហិកតា​។
​លោក​បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ទៀតថា រហូតមកដល់​សព្វ​ថៃ្ង គ្រោះរាំងស្ងួត ពុំទាន់​ជះ​ឥ​ទិ្ធ​ពល មកលើ​ដំណាំ​ស្រូវ នៅក្នុង​ខេត្ត​នៅឡើយ​ទេ តែបើ​មាន​គ្រោះរាំងស្ងួត កើតឡើង លោក​នឹង​សហការ​ជាមួយ​ម​នី្ទ​រ​ធនធានទឹក ចុះជួយ​បូមទឹក ដាក់​ស្រែ​ឲ្យ​បាន​ទាន់ពេលវេលា មិន​ឲ្យ​ដំណាំ​ស្រូវ​របស់​បងប្អូន​យើង ទទួលរង​នូវ​ការ​ខូ​ត​ខាត​ឡើយ​។​
​    ​
​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ប្រធាន​ម​នី្ទ​រ​កសិកម្ម ខេត្តកោះកុង ក៏បាន​មានមតិ​សំណេះសំណាល និង​នាំយក​សារុង ដែលជា​អំណោយ​របស់លោក​រដ្ឋ​ម​ន្រី្ត ច័ន្ទ សារុន មក​ចែកជូន​ដល់​កសិករ ចំនួន ៣២ នាក់​ផងដែរ​៕

រយៈពេល ៦ ខែ ឆ្នាំ២០១២ ថៃ​បាញ់​សម្លាប់​ប្រជាជន​កម្ពុជា ៣៨ នាក់

ពលរដ្ឋ​កម្ពុជា ៣៨ នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​ពេល​ឆ្លង​ដែន ទៅ​កាប់​ឈើ​ខុសច្បាប់ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ គិត​ចាប់ពី​ខែ​មករា​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​សង្ខេប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ ក៏​មាន​ពលរដ្ឋ​កម្ពុជា របួស​ចំនួន ១០ នាក់ និង​ថៃ​ចាប់​យក​ទៅ​ដាក់​ពន្ធនាគា​រ ចំនួន ១៩៤ នាក់ ព្រម​ទាំង​បាត់​ខ្លួន​ម្នាក់​។ ក្នុង​របាយការណ៍​ចំនួន ៥ ទំព័រ ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៦ ខែ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១២ ករណី​ពលរដ្ឋ​កម្ពុជា​កាប់​ឈើ​នៅ​តាម​ព្រំដែន ត្រូវ​បាន​សមត្ថកិច្ច​ថៃ បាញ់សម្លាប់​ចំនួន ៣៨ នាក់ របួស​ចំនួន ១០ នាក់ ចាប់​ដាក់​ពន្ធនាគារ ១៩៤ នាក់ និង​បាត់​ខ្លួន​ម្នាក់​។ របាយការណ៍​ក៏​បង្ហាញ​ថា ក្នុង​នោះ ថៃ​ក៏​បាន​ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៨០ នាក់​មក​វិញ ដោយ​ក្នុង​នោះ ករណី​កាប់​ឈើ​ចំនួន ៤៦ នាក់ និង​ករណី​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ៣៤ នាក់​។

របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា សមត្ថកិច្ច​ថៃ​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ខុសច្បាប់ ឲ្យ​ត្រឡប់​មក​កម្ពុជា ចំនួន ១.៤៦៥ លើក សរុប​ចំនួន ៦៨.៦៥៩ នាក់​។ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្រោម​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នៅ​ក្រោម​ក្រសួង​ការពារជាតិ​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ តំណាង​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បន្ត​ពង្រឹង​ តួនាទី ជា​ស្ពាន និង​ជា​អ្នកការទូត ជាមួយ​ភាគី​ថៃ ដើម្បី​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន​។ ក្នុងនោះ អាជ្ញាធរ​ព្រំដែន​កម្ពុជា​ក៏​ត្រូវ​បង្កើន​សហប្រតិបត្តិការ​ជាមួយ​ថៃ ដើម្បី​កុំ​អោយ​កងកម្លាំង​ថៃ បាញ់សម្លាប់ និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​។

ករណី​ទាហាន​ថៃ​បន្ត​បាញ់ប្រហារ​លើ​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​រក​ការងារ​ ធ្វើ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់ ចាប់​ពលរដ្ឋ​ឆ្លង​ខុស​ច្បាប់​ទាំង​នោះ ទៅ​កាត់ទោស​។ ម្យ៉ាងទៀត តាម​សកម្មជន​សិទ្ធិមនុស្ស បើ​សិន​ជា​ថៃ​មិន​បញ្ឈប់​ការ​បាញ់ ប្រល័យ​ជីវិត​ពលរដ្ឋ​កម្ពុជា​ទេ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ សហប្រជាជាតិ ពិសេស​ប្តឹង​ទៅ​អាស៊ាន​ដែល​កម្ពុជា និង​ថៃ ជា​សមាជិក​អាស៊ាន​។ ក្រសួង​ការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត តវ៉ា​ជា​ញឹកញាប់​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ ដើម្បី​ទាមទារ​ឲ្យ​ថៃ​បញ្ឈប់​អំពើ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ កម្ពុជា​ផង​ដែរ​៕​

Share

Twitter Delicious Facebook Digg Stumbleupon Favorites More