Wednesday, September 19, 2012

តុលាការ​តម្កល់​រឿង មិន​ចាត់ការ ករណី​ឃាតកម្ម​លើ​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី

​តុលាការ​ខេត្ត​កោះកុង បានសម្រេច​តម្កល់​រឿង មិន​ចាត់ការ​លើ​ករណី​ឃាតកម្ម បាញ់សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី​។ មូលហេតុ ត្រូវបាន​ព្រះរាជអាជ្ញា អះអាងថា មក​ពី​សំណុំរឿង​ក្តី​នោះ ឃាតក​ត្រូវបាន​សម្លាប់ ដូច្នេះ​បណ្តឹងអាជ្ញា ក៏​រលត់​ផង​ដែរ​។ យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​៤​តុលា​ស្អែក​នេះ តុលាការ ខេត្ត​កោះកុង នឹង​បើក​សវនាការ កាត់ទោស​លើ​បុរស​ជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ដែល​បាន​សម្លាប់​ប៉េអឹម ឈ្មោះ អ៊ិន រតនា ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​២៦​មេសា​។ ក្នុង​ហេតុការណ៍​នោះ លោក ឈុត វុទ្ធី ត្រូវបាន​អាជ្ញាធរ អះអាងថា បាន​ស្លាប់ ដោយសារ​តែ​ប៉េអឹម អ៊ិន រតនា បាញ់​។​

1 comments:

ខេត្ត​កំពត ៖ ​កម្ម​ករ​សំណង់​​២​នាក់​នៅភូមិ​រំពើន ឃុំ​ស្តេច​គង់​ខាង​លិច​ស្រុក​បន្ទាយ​មាស បាន​ស្លាប់​​បាត់​បង់​ជីវិត​កាល​ពីវេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ កញ្ញា ២០១២ ​ខណៈ​ពួកគាត់​​ទាំង​២​នាក់​​ទៅធ្វើ​សំណង់​​នៅគីឡូ​​លេខ​​១០ ​រាជ​​ធានីភ្នំពេញ ​បន្ទាប់​​ពី​ហូប​បាយ​​ពេល​ល្ងាចជុំគ្នាហើយ។
កម្ម​ករ​សំណង់​ទាំង​២​នាក់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​​នោះ​ឈ្មោះ​​ចាន់ យុត ​អាយុ​៣៣​ឆ្នាំ ​មាន​ប្រពន្ធ​​ឈ្មោះ​ទិត្យ ធី អាយុ​៣១​ឆ្នាំ មាន​កូន​​២​នាក់ និង​​ម្នាក់​ទៀត​​ឈ្មោះមាស រន ហៅ​តាក់​ អាយុ​​៣៨​ឆ្នាំ​ មាន​ប្រពន្ធ​​មាន​កូន​៣​នាក់ ។ ស្ត្រី​​ឈ្មោះ​ទិត្យ ​ធី ត្រូវ​​ជា​ប្រពន្ធ​​ចាន់ យុត ​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​នៅ​ភូមិ​រំពើន​មាន​គ្នា​​៧​នាក់​បាន​ចាក​ចេញ​ពីភូមិ​ទៅ​ធ្វើ​​ជា​កម្ម​ករ​សំណង់​​នៅ​គីឡូ​​លេខ​១០ ដោយពួក​គាត់​ហូប​បាយ​​ជុំគ្នា​​ តែ​មិន​បាន​ផឹក​ស្រា​ស្រវឹង​​ឡូឡា​ទេ ប៉ុន្តែ​​បាន​រាំ​លេង​​មួយ​សន្ទុះ​ក្រោយ​​​មក​ក៏​ទៅ​​ដេក​ លុះ​​ម៉ោង​ប្រហែល​​១២​អធ្រាត្រ​ ស្រាប់តែ​​ប្តី​របស់​គាត់​ដក​ចង្កា​មាន់​​ត្រដរ​រក​ខ្យល់​​ភ្លាមៗ​នោះ​​ក៏​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ តែ​មិន​ទាន់​បាន​​ពិនិត្យ​ព្យាបាល​​​ទេ គ្រូ​ពេទ្យ​ប្រចាំ​ការ​ប្រាប់​ថា បុរស​នេះ​ស្លាប់​ហើយ​ស្ត្រី​​ជា​ប្រពន្ធ​​ក៏​ជួល​រថយន្ត​​សាមុយ​ដឹក​សព​​ប្តី​មក​ផ្ទះវិញ ​ស្រាប់តែ​កម្ម​ករ​ម្នាក់​ទៀត​​ឈ្មោះ​មាស រន ​ស្លាប់​មិន​ដឹង​តាំងពីស្មើ​ណា​ដែរ ​ត្រូវ​​បាន​គេ​ដឹក​យក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។
​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More