Thursday, October 4, 2012

Cambodia News: dap-news លោក ស្លូត សំបូរ ចូលរួមបើកបរ វេសនកាល នៅអនុវិទ្យាល័យ ព្រៃពួច កណ្តាលៈ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ កន្លងទៅ ក្រុមការងារថ្នាក់កណ្តាល ដឹកនាំដោយ លោក ស្លូត សំបូរ អនុប្រធានគណៈពង្រឹង ស្រុកអង្គស្នួល និងជាប្រធានក្រុមការងារ ចុះជួយឃុំព្រៃពួច និងសហការី ដោយមានការចូលរួមពី អភិបាល ស្រុកអង្គស្នួល បានរួមគ្នាប្រារព្ធទិវាបីរួមគ្នា ក្នុងពេលតែមួយ មានទិវាបើក បវេសនកាល ឆ្នាំសិក្សាថ្មី (២០១២-២០១៣) ទិវាគ្រូបង្រៀន និងទិវាមនុស្សចាស់អន្តរជាតិ ស្ថិតក្នុង ភូមិសាស្រ្ត ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លោក ហ៊ឹម តា នាយកសាលាអនុវិទ្យាល័យ ព្រៃពួច បានឱ្យដឹងថា អនុវិទ្យាល័យព្រៃពួច មានគ្រូបង្រៀន សរុបចំនួន ៣២ នាក់ ស្រ្តី១៥ នាក់ និងមានសិស្សសរុបចំនួន ៨៧៩ នាក់ ស្រ្តីចំនួន ៤០៤ នាក់ ក្នុងនោះ មធ្យមសិក្សាមាន ៣ថ្នាក់ សិស្សចំនួន២០៥នាក់ ស្រ្តី៧៦នាក់ បឋមសិក្សាមាន១៣ថ្នាក់ សិស្សសរុបចំនួន ៥៨៩នាក់ ស្រ្តី២៨៦នាក់ ថ្នាក់មតេយ្យចំនួន២ថ្នាក់ សិក្សាសរុបចំនួន៨៥នាក់ ស្រ្តី៤២នាក់ផងដែរ។ នាឱកាសនោះ លោក ស្លូត សំបូរ បានជំរុញឱ្យ សិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ និងជៀស វាង ឲ្យបាននូវ រាល់អំពើប្រាស់ចាក ក្រមសីលធម៌សង្គម មិនប្រកបដោយ កុមារបីល្អ សិស្សល្អ កូនល្អ និង ប្រជាពលរដ្ឋល្អ ដោយការជៀសវាង ការសេពគ្រឿងញាណស្រវឹង បងតូចបងធំ និងទង្វើខុសច្បាប់ ខុសប្រពៃណី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ទាំងអស់ ទៅពិនិត្យ ឈ្មោះក្នុង បញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗ

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More