Friday, September 14, 2012

លោក ស ខេង៖« សំណើ​សុំ​កែទម្រង់​សមាសភាព គ.ជ.ប​របស់​ក្រុម​បក្សប្រឆំាង​ពិត​ជា​មាន​បំណង​អ្វីមួយ​ »

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី២២ កញ្ញា​​នេះ គឺ​លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​ គួច គន្ធារ៉ា លោក ស ខេង​បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​មិន​អាច​ទទួល​យក​សំណើ​របស់​ក្រុម​គណបក្សប្រឆំាង​ដែល​សុំ​ធ្វើ​កំណែទម្រង់​សមាសភាព គ.ជ.ប​បាន​ទេ។ សម្រាប់​លោក ស ខេង សំណើ​នេះ​ពិត​ជា​មាន​បំណង​អ្វី​មួយ​នៅ​ពី​ក្រោយ។ បើ​តាម​លោក​ឧបនាយករដ្ឋមន្រ្តី សំណើ​របស់​ក្រុមបក្សបឆំាង​មាន​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទៅ​វិញ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក ស ខេង​បាន​បញ្ជាក់​ថា ពិត​មែន​តែ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​ក៏​ដោយ ក៏​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ពី​មួយ​ឆ្នំា ទៅ​មួយ​ឆ្នំា មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទៀត​ផង៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More