Wednesday, August 15, 2012

ព្រំដែន​ប្រាសាទ​តា​មាន់ ថ្ម​ដូន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថៃ​ដក​ទាហាន​ខ្លះ តែ​មិនទាន់​រកឃើញ​ទីតាំង​បង្គោល​ព្រំដែន​

បន្ទាយមានជ័យ: មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ប្រាសាទ​តាម​ន្ត ( ប្រាសាទ​តា​មាន់​) ស្រុក​បន្ទាយ​អម្ពិល ខេត្តបន្ទាយមានជ័យ បានឲ្យដឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ ថា នៅ​ដើមខែ​សីហា​នេះ ទាហាន​ឈុតខ្មៅ​ថៃ ( ទាហាន​ប្រាណ ឬ​កង​រក្សា​ព្រះមហាក្សត្រ​ថៃ ក​​ង ២៦០៩ ) នៅ​ប្រាសាទ​តា​មាន់ ឃុំ​បាន​គ្រួ​ត ស្រុក​ណូន​នឹង​ដែង ខេត្ត​បូរី​រម្យ បាន​ដកចេញទៅ​បន្ទាយ​ដើមឯ​ខេត្ត​សុរិន្ទ និង​ខេត្ត​បូរី​រម្យ​។ ដក​ទាំង​រថក្រោះ និង​រថពាសដែក​ដែរ​។ តែ​ទុក​ទាហានឈុត​ប៉ា​រ៉ា​។ ​ ប្រភព​ដដែល បាន​បន្ថែមថា ប៉ុន្តែ​ថៃ​បន្ថែម ឬ​បង្វែរ​ទ័ពមួយវរ​សេនា​តូច​ទៅ​នៅ​ទល់មុខ ភូមិ​ថ្ម​ដូន​ ឃុំ​គោក​មន ស្រុក​បន្ទាយ​ម​អម្ពិល​វិញ​។ គឺ​បន្ទាយ​នៅក្បែរ​ច្រក​ឆ​ង​កាង ភូមិ​បុ​ស្សអំពៅ ឃុំ​បាក់ដៃ ស្រុក​ភ្នំ​ដុង​រ៉ា​ក់ ខេត្ត​សុរិន្ទ​។​ ​ លោក​វរសេនីយ៍ ជុំ ស្រី ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ប្រាសាទ​តាម​ន្ដ បាន​និយាយ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ ថា ​ទាហាន​ថៃ ទោះជា​ដក​ទៅ​ខ្លះ​មែន តែ​បាន​បន្ត​ជីក​លេណដ្ឋាន​នៅ​តំបន់​ព្រំដែន​។​ ​ទាក់ទិន​នឹង​ ក្រុមបច្ចេកទេស​វាស់វែង​នៃ​គណៈកម្មាធិការ​ព្រំដែន​ប្រទេស​ទាំងពីរ ចុះ​ស្រាវជ្រាវ​វាស់វែង​និង​កំណត់​ទីតាំង កំណត់​ភាព​ដើម​បង្គោល​ព្រំដែនលេខ​២២ និង ២២ B ចន្លោះ​ប្រាសាទ​តា​មាន់ ភូមិ​ថ្ម​ដូន និង​ប្រាសាទ​តា​ក្របី កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១២ កន្លងមក មកទល់ពេលនេះនៅតែ​ពុំទាន់​រកឃើញ​ទីតាំង​ដើម​នៃ​បង្គោល ក្នុងនោះ​មានការ​សង្ស័យថា​បន្ទាយ​ថ្មីទាហាន​ថៃ​វរ​សេនា​តូច ២៣៤ បាន​បោះ​លើ​ទីតាំង​បង្គោល​លេខ ២២ B ដែល​ប៉ះពាល់​ដល់ MOU កម្ពុជា​-​ថៃ ឆ្នាំ​២០០០​។​ ​លោក​បាន​បន្ថែមថា ក្រុមការងារចូលរួម​ជា​អ្នកសង្កេតការណ៍​។ ការវាស់វែងធ្វើ​លើ​ខ្សែ​ចែក​ទឹក នៃ​ខ្នងភ្នំ ហើយ​ជួប​ការលំបាក​ខ្លាំង ព្រោះ​សម្បូរ​មីន និង​ចម្រូង​យ៉ាងច្រើន​៕ S

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More