Wednesday, August 15, 2012

កងទ័ព​ជាន់ខ្ពស់​កម្ពុជា​-​ថៃ គ្មាន​ឯកភាពគ្នា​អ្វី​ទេ ទោះជា​ចុះ​ពិនិត្យ​ច្រកព្រំដែន និង​បង្គោល​ព្រំដែន​លេខ ៣៦

បន្ទាយមានជ័យ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក​សុជាតិ នាយក​ទីចាត់ការ​ព្រំដែន អគ្គបញ្ជាការដ្ឋាន​កង​យោធភូមិ​ន្ទ អមដំណើរ​ដោយ​មន្ត្រី​កងទ័ព និង​លោកឧ​ត្ត​ម​សេនីយ៍​ទោ ថា​រ៉ា​វីត ដា​រុន​ឈូ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រំដែន កងទ័ព​ភូមិន្ទ​ថៃ និង​ប្រតិភូ បាន​ទៅពិនិត្យ​ច្រកព្រំដែន​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ ព្រមទាំង​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ៣៦​។​ ​ ​ ​ការចុះពិនិត្យ​ធ្វើការ​រួមគ្នា​ដែល​ធ្វើដំណើរ​កាត់​ទឹកដី​ថៃ​នោះ ធ្វើឡើង​កាលពី​ថ្ងៃទី​៩ សីហា ២០១២​។​ ​ ​ ​ ភាគី​ថៃ​បង្ហាញ​ប៉ុស្តិ៍​ត្រួតពិនិត្យ​គយ​ខ្លួន​នៅ​ច្រកព្រំដែន​តា​ប្រ៉ា​ យ៉ា ដែល​ស្នើ​កម្ពុជា​ឯកភាព​ដើម្បី​ជួសជុល​ឡើងវិញ​នូវ​ដំបូល តែ​កម្ពុជា​បាន​បដិសេធ​។ គឺ​បដិសេធ​ដូច​មុន​ទាំង​លើប៉ុស្តិ៍​គយ និង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ថៃនៅ​ច្រក​នោះ​។​ ​ ​ ​ភាគី​ ទាំងពីរ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ៣៦ មួយ​ភ្លែត រួច​ក៏​ត្រឡប់​វិញ​។ ភាគី​ទាំងពីរ​ពុំបាន​ឯកភាព ឬប្រកាស​លទ្ធផល​អ្វី​ជាមួយគ្នា​ទេ ក្នុង​ការចុះ​ធ្វើការ​រួមគ្នា​លើក​នេះ​។​ ​ ​ ​ភាគី​កម្ពុជា ធ្លាប់​អះអាងថា ការស្ថាបនា​សំណង់ ឬ ធ្វើ​អ្វីៗ​នៅ​ច្រកព្រំដែន​តា​ប្រ៉ា​យ៉ា​-​បឹង​ត្រកួន ក្បែរ​បង្គោល​ព្រំដែន​លេខ ៣៦ ដែល​ពុំមែន​ជា​បង្គោល​ដើម មិន​បោះ​លើ​ទីតាំង​ដើម និង​ខ្សែបន្ទាត់​ព្រំដែន​បាន​វាស់វែង​កំណត់​រួមគ្នា តែ​មិនទាន់​ទទួលស្គាល់​មិនទាន់​ព្រមព្រៀងគ្នា​នោះ គឺ​ប៉ះពាល់​ដល់​អនុស្សរណៈ​យោគយល់​គ្នា​កម្ពុជា​-​ថៃ​ឆ្នាំ ២០០០​។ MOU ហាមប្រាម​ការធ្វើឲ្យ​ខូច​បរិស្ថាន ស្ថានភាព​ព្រំដែន ហេតុនេះ​ភាគី​ថៃ​ចាំបាច់​គោរព MOU នោះដែរ ក្នុងចំណោម​ភាគី​ទាំងពី​រកម្ពុជា និង​ថៃ​៕​ S

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More