Wednesday, August 15, 2012

ម​នី្ទ​រ​កសិកម្ម​ខេត្តកោះកុង ចុះជួយ​ស្ទូងស្រូវ ជូន​ប្រជាពលរដ្ឋ​

កោះកុង: ប្រធាន​ម​នី្ទ​រ​កសិកម្ម ខេត្តកោះកុង លោក ផុន លី​វីរៈ បាន​ដឹកនាំ​ម​ន្រី្ត​ក្រោម​ឱវាទ រួមសហការ​ជាមួយ​សមាគមយុវជន​កម្ពុជា សាខា​ប្រចាំខេត្ត ចំនួន ៣៥ នាក់ ចុះទៅ​ជួយ​ស្ទូងស្រូវ​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​សឹ្ទ​ង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ព្រឹក​ថៃ្ង​១៥ សីហា ឆ្នាំ​២០១២​។​
​    ​
​លោក ផុន លី​វីរៈ ប្រធាន​ម​នី្ទ​រ​កសិកម្ម ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​បី​ហើយ ដែល​មន្ទីរ​កសិកម្ម​ខេត្ត បាន​ដឹកនាំ​ម​ន្រី្ត​ក្រោម​ឱវាទ​ចុះមក​ជួយ​ដក​ស្ទូង និង​ច្រូតកាត់​ជូន​បងប្អូន​ប្រជាកសិករ​នៅ​ភូមិ​ព្រែក​ស្វាយ​។

​លោក​ បាន​បន្តថា លើក​ទី​បី​នេះ ម​នី្ទ​រ​បានរួម​សហការ​ជាមួយ​សមាគមយុវជន​កម្ពុជា សាខា​ប្រចាំខេត្ត ដឹកនាំ​ដោយ​លោកស្រី មិថុនា ភូ​ថង បាន​នាំ​យុវជន ដែល​ទំនេរ​ពី​ការសិក្សា ចុះ​មកជួយ​ស្ទូង​ស្រូវវស្សា ជូន​បងប្អូន​ប្រជាកសិករ​យើង នៅ​ភូមិ​ខាងលើ ដែល​ខ្វះខាត​កម្លាំង​ពលកម្ម ដើម្បី​ជួយ​ជំរុញ​ដល់​ការងារ​បង្កបង្កើនផល ជូន​ពួកគាត់​ឲ្យ​សម្រេច​តាម​ផែនការ ដែល​បានដាក់ចុះ​។​
​    ​
​លោក​ ប្រធាន​ម​នី្ទ​រ បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ថា សព្វ​ថៃ្ង​នៅ​ទូទាំង​ខេត្ត បងប្អូន​ប្រជាកសិករ បានសម្រេច​នូវ​ការបង្ក​ប​ងើ្ក​ន​ផល​របស់ខ្លួន បាន​ចំនួន ៩.៣៨២,៦០ ហិកតា ក្នុងនោះ​មាន​ដំណាំ​ស្រូវស្រាល​ចំនួន ២.៣៣២,៣០ ហិកតា ស្រូវកណ្តាល បាន​ចំនួន ៤.៣៥៤,១០ ហិកតា ស្រូវធ្ងន់​បាន​ចំនួន ១.៥៥១,០០ ហិកតា ស្រូវចំការ​បាន​ចំនួន ១.១៤២,៥០ ហិកតា និង​ស្រូវពង្រោះ​បាន​ចំនួន ២,៧០ ហិកតា​។
​លោក​បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ទៀតថា រហូតមកដល់​សព្វ​ថៃ្ង គ្រោះរាំងស្ងួត ពុំទាន់​ជះ​ឥ​ទិ្ធ​ពល មកលើ​ដំណាំ​ស្រូវ នៅក្នុង​ខេត្ត​នៅឡើយ​ទេ តែបើ​មាន​គ្រោះរាំងស្ងួត កើតឡើង លោក​នឹង​សហការ​ជាមួយ​ម​នី្ទ​រ​ធនធានទឹក ចុះជួយ​បូមទឹក ដាក់​ស្រែ​ឲ្យ​បាន​ទាន់ពេលវេលា មិន​ឲ្យ​ដំណាំ​ស្រូវ​របស់​បងប្អូន​យើង ទទួលរង​នូវ​ការ​ខូ​ត​ខាត​ឡើយ​។​
​    ​
​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ប្រធាន​ម​នី្ទ​រ​កសិកម្ម ខេត្តកោះកុង ក៏បាន​មានមតិ​សំណេះសំណាល និង​នាំយក​សារុង ដែលជា​អំណោយ​របស់លោក​រដ្ឋ​ម​ន្រី្ត ច័ន្ទ សារុន មក​ចែកជូន​ដល់​កសិករ ចំនួន ៣២ នាក់​ផងដែរ​៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More