Wednesday, August 15, 2012

មន្ទីរ​អង្គភាព​ក្នុង​ខេត្តកំពង់ចាម ជក់ចិត្ត​ទស្សនា​​ហ៊ុន សែន បំភ្លឺ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​

កំពង់ចាម: មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅតាម​បណ្តា​មន្ទីរ អង្គភាព​នានា ក្នុង​ខេត្តកំពង់ចាម បាននាំគ្នា​ទស្សនា​នៅមុខ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​ក្នុង​ការិយាល័យ​ធ្វើការ ឬក៏​ប្រមូលផ្តុំ​នៅក្នុង​សាលប្រជុំ​តែមួយ​តាម​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​ស្តាប់​ប្រសាសន៍​បំភ្លឺ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជុំវិញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​ប្រទេស​វៀតណាម រយៈ​ប្រមាណ​ជាងប្រាំម៉ោង ​នៅក្នុង​រដ្ឋសភា​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១២​។​ ​ ជាក់ស្តែង ​គ្រាន់តែ​ម៉ោង ៨ ព្រឹក​ភ្លាម​ សម្តេច ហ៊ុន សែន បានចាប់ផ្តើម​មានប្រសាសន៍​នោះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​សាលប្រជុំ​របស់​អង្គភាពហើយ​ជាស្រេច ​បាន​តាមដាន​ទស្សនា​យ៉ាង​យកចិត្តទុកដាក់ ដោយមាន​វត្តមាន​លោក​ឧ​ត្ត​សេនីយ៍​ត្រី វ៉ា សារិទ្ធ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​អង្គុយ​នៅ​កៅអី​ខាងមុខ​អម​ជាមួយ​មេបញ្ជាការរង​ជាច្រើនរូប​ទៀត​បាន​ មានប្រសាសន៍ថា មន្ត្រី​របស់​យើង​ដែល​បានមក​តាមដាន​ស្តាប់​ប្រសាសន៍​បំភ្លឺ​របស់​សម្តេច ហ៊ុន សែន រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ​មាន​ចំនួន​ជិត​មួយរយ​នាក់ ហើយ​នៅតាម​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក និង ស្នាក់ការ​សន្តិសុខ​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម គឺ​យើង​ក៏មាន​ការប្រមូលផ្តុំ​ទស្សនា​តាម​កន្លែង​រៀងៗ ខ្លួន​ដូចគ្នា​អ៊ីចឹង​ដែរ​។​ ​ ​ ​ចំណែក​មន្ត្រីនគរបាល​ ខេត្តកំពង់ចាម ក៏​មិន​ខុសពី​កងរាជអាវុធហត្ថ​ដែរ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​បាន​មានប្រសាសន៍​ដែរ​ថា យើង​មានការ​ជួបជុំគ្នា​នៅក្នុង​សាល​នេះ​ចំនួន​ប្រហែល​ជាង​មួយរយ​នាក់​។ ក្នុងនោះ​ក៏​មានមន្ត្រីនគរបាល​នៅតាម​ស្រុក និង នៅតាម​វរ​ព្រំដែន​ក៏​លោក​បាន​ណែនាំ ឲ្យ​មានការ​ប្រជុំគ្នា​ក្នុង​អង្គភាព​រៀងខ្លួន​តាមដាន​ទស្សនា ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន បំភ្លឺ​បកស្រាយ​ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​។​ ​ ​ ​ លោក ជា ក្រូច ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​មន្ទីរ​ព័ត៌មាន​ទាំងអស់​ក្រៅពី​ចេញទៅ​ប្រមូល​ព័ត៌មាន​នៅតាម​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ទាក់ទង​នឹង​ការស្តាប់​ប្រសាសន៍​បំភ្លឺ​របស់​សម្តេច​ ហ៊ុន សែន រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែរនោះ គឺ​យើង​បានមក​ជួបជុំគ្នា​នៅ​កន្លែង​ថ្មី​ដែលមាន​ទីតាំង​ស្ថិតនៅ​មាត់ទន្លេ​ អ៊ំ ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បី​ទស្សនាការ​បំភ្លឺ​របស់​ស​ម្តេច​តេ​ជោ​តាម​កញ្ចក់​ទូរទស្សន៍​៕ S

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More