Tuesday, August 21, 2012

គណ​​បក្ស​សម​រង្ស៊ី ​គ្រោង​ជ្រើស​រើស​​ប្រធាន​ថ្មី​ជំនួស​លោក​សម រង្ស៊ី ​និង​បក្ស​សិទ្ធិ​មនុស្ស​គ្រោង​​ជ្រើស​​​ប្រធាន​​ថ្មី​ជំនួស​​លោក​​កឹម ​សុខា

រាជធានីភ្នំពេញ ៖ ​ប្រភពស្និទ្ធ​នឹង​មន្ត្រី​គណ​​បក្ស​​​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​បាន​ប្រកាស​ឱ្យ​ដឹង​ថា គណ​បក្ស​ទាំង​​២​នេះ​​គ្រោង​ជ្រើស​រើស​​ប្រធាន​បក្ស​​ថ្មី​ជំនួស​លោក​សម រង្ស៊ី ​ជា​ទណ្ឌិត​​ និង​ជំនួស​លោក​​កឹម សុខា ដែល​ត្រូវ​​លា​ឈប់​ ហើយ​លោក​ទាំង​ពីរ​នេះ នឹង​ត្រូវ​​​ទៅ​ធ្វើ​​ជា​ប្រធាន​​ និង​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​​នៅពេល​ដែល​ គណ​បក្ស​​ប្រឆាំង​ថ្មី​នេះ (គណ​បក្ស​សង្គ្រោះ​​ជាតិ) ​កើត​ចេញ​ជា​រូប​រាង ។
មន្ត្រីគណ​បក្ស​សម​រង្ស៊ី​បាន​ឱ្យ​ដឹងងថា ​នៅពេល​ក្រសួង​មហាផ្ទៃ​​យល់​ព្រម​ទទួល​ចុះ​បញ្ជីគណ​បក្ស​​សង្គ្រោះ​ជាតិ​​ជា ​ផ្លូវការ​​ហើយ​នោះ ​លោក​ស​ម​រង្ស៊ី ​ក៏​នឹង​ក្លាយ​ជា​ប្រធាន​​គណ​បក្ស​ថ្មី គឺ​គណ​បកស​សង្គ្រោះ​ជាតិ​ដែល​ជា​ការ​រួម​គ្នា​​បង្កើតឡើង​​​​ដោយ​គណ​បក្ស​សម ​រង្ស៊ី និង​គណ​បក្ស​​សិទ្ធិ​មនុស្ស គឺ​នៅ​ពេល​នោះ​ហើយ​ដែល​គណ​បក្ស​សម​រង្ស៊ី​​​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​ រើស​​ប្រធាន​ថ្មី​ជំនួស​លោក​សម​រង្ស៊ី​ដឹក​នាំ​គណ​បក្ស​​សម​រង្ស៊ី ។
​មន្ត្រី​នៃ​គណ​បក្ស​​​សិទ្ធិ​មនុស្ស​​ និង​​គណ​បក្ស​សម​រង្ស៊ី​បាន​ថ្លែង​ទៀត​ថា ​«ពេល​នេះ​​យើង​នៅ​ត្រឹម​ដំណាក់​​កាល​សុំ​បង្កើត​គណ​បក្ស​ថ្មី​ទេ (គណ​បក្ស​សង្គ្រោះ​​ជាតិ) ។ ​បើ​កាល​ណោះ​ក្រសួង​មហា​ផ្ទៃ​​យល់​ព្រម​​ឱ្យ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ បង្កើត​​ហើយ​ គឺ​យើង​នឹង​មាន​​សមា​ជ​រប​ស់​គណ​បក្ស​ថ្មី​បោះ​ឆ្នោត​ជ្រើស​​រើស​ប្រធាន អនុ​ប្រធាន​ និង​រៀបចំ​រចនា​សម្ព័ន្ធ។ គណ​បក្ស​ថ្មី​​ជា​ការ​ជ្រោម​ជ្រែង​​បង្កើត​ឡើង​ដោយ​គណ​បក្ស​សម​រង្ស៊ី​​ និង​គណ​បក្ស​​សិទ្ធិ​មនុស្ស ។
​មន្ត្រី​​គណ​បក្ស​​សម​រង្ស៊ី បាន​បញ្ជាក់​​ថា គណ​បក្ស​​ប្រឆាំង​​ទាំងពីរ​មិន​រំលាយ​ទេ ព្រោះ​មាន​អាសនៈនៅ​ក្នុង​តំណែង​​ព្រឹទ្ធ​សភា​ រហូត​ដល់​ឆ្នាំ​​២០១៨។ ហេតុ​​ដូច្នេះ​​នីតិ​វិធី​​ផ្សេង​ទៀត​ គឺនៅ​ក្រោយ​ពេល​លោក​សម​ រង្ស៊ី ក្លាយ​ជា​​ប្រធាន​គណ​បក្ស​ថ្មី​ហើយ​នោះ ​​គណ​បក្ស​សម​រង្ស៊ី នឹង​បំពេញ​​នីតិ​វិធី​ធ្វើ​សមា​ជ  ដើម្បី​​ជ្រើស​រើស​​ប្រធាន​បក្ស​ថ្មី ។ នីតិ​វិធី​​នេះ​ធ្វើ​ស្រប​តាម​លក្ខន្តិ​កៈ​របស់​គណ​បក្ស​​ដែល​​មាន​កាល​វេលា ​ពិតប្រាកដ​​ ចំណែក​​គណ​បក្ស​សិទ្ធិ​​មនុស្ស​របស់​​លោក​កឹម សុខា ក៏ដូចគ្នា​​​ដែរ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More