Wednesday, August 15, 2012

លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ពិនិត្យ​​គ្រោះ​រាំង​ស្ងួត​ និង​ការ​បូម​ទឹក​សង្គ្រោះ​​ស្រូវ​

ខេត្ត​ពោធិ៍​សាត់ ៖ ​គ្រោះរាំង​ស្ងួត​រយៈ​ពេល​​ជាង​មួ​យខែ​នេះ​បាន​ធ្វើ​ឱ្យ​​រាំង​ស្ទះ​​ដល់​ ការ​ងារ​បង្ក​​បង្កើន​ផល​​ស្រូវ​រដូវវស្សា​​របស់​បង​ប្អូន​ប្រជា​កសិ​ករ​ នៅខេត្ត​ពោធិ៍​សាត់ តាម​ស្រុក​មួយ​ចំនួន​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​ទៀត​បាន​ហើយ​សំណាប​សន្ទូង និងស្រូវ​ពង្រោះ​​ដែល​បាន​​ប្រឹង​ប្រែង​​សម្រុក​ធ្វើ​ពី​ដើម​ដៃ​នោះ​ត្រូវ​ ក្រៀម​ស្វិត​ចេញ​ពណ៌​ដូច​សក់​ហាយឡាយ និង​ងាប់​ជា​បណ្តើរៗ​ដោយ​សារ​តែ​ខ្វះ​ទឹក​ ។
ស្ថិត​ក្នុង​​ស្ថាន​ភាព​​បែប​នេះ ​ក៏ដូចជា​ចង​ចាំ​នូវ​អនុ​សាសន៍​ដ៏ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​ បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​​បាន​លើក​ឡើង​ថា ទុក​កង្វល់​​របស់​ប្រជា​ពល​រ​ដ្ឋ​ គឺ​ជា​ទុក្ខ​កង្វល់​​របស់​រាជ​រដ្ឋា​ភិបាល​នោះ​​នា​រសៀល​ថ្ងៃទី​​​១៤ សីហា ២០១២ ​លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម ​ក្នុង​នាម​ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជាជន​​កម្ពុជា​ចុះ​ជួយ​ខេត្ត​ ពោធិ៍​សាត់ និង​លោក​លី ណារុន ​តំណាង​រាស្ត្រ​​មណ្ឌល​​ពោធិ៍​សាត់ បាន​ចុះ​ត្រួត​ពិនិត្យ​​មើល​ការ​ខូចខាត​​ និង​សកម្ម​ភាព​​បូម​ទឹក​សង្គ្រោះរបស់​​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម​នៅ​ស្រុក​​ភ្នំក្រវាញ ។
​លោក​ទូច ​សំបូរ អភិ​បាល​​ស្រុក​ភ្នំ​ក្រវាញ ​បាន​រាយ​ការណ៍​​ថា ចំណោម​ឃុំ​ទាំង​៧ក្នុង​ស្រុក​ភ្នំ​ក្រវាញ ​មាន​ឃុំ​ចំនួន​៥​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​​ខ្លាំង​​ជាងគេ គឺ​​ឃុំ​សន្ទ្រែ លាច រកាត ព្រងិល និង​សំរោង ។ ​ការងារ​បង្ក​បង្កើន​​ផល​ស្រូវ​​រដូវ​​វស្សា​ឆ្នាំ នេះ​ធ្វើ​បាន​៨.៤៤១​ហិកតា គ្រោះ​រាំង​ស្ងួត​បាន​បង្អាក់​​ដំណើរ​ការ​តាំងពី​ដើម​​ខែ​កក្កដា ​មក​ដល់​ពេល​នេះ​បាន​បំផ្លាញ​​សំណាប សន្ទូង ​និង​ស្រូវ​​ពង្រោះ​​អស់​១.៨១២​ហិកតា​​ហើយ ។ ​កន្លែង​ដែល​មាន​ប្រភព​ទឹក​​យើង​អាច​បូម​ដាក់​​ប្រឡាយ​​ដើម្បី​ឱ្យ​ប្រជា​​ កសិ​ករ​គាត់​បូម​បន្ត​បញ្ចូល​ស្រែ​របស់​គាត់​បាន​ ប៉ុន្តែ​​កន្លែង​ដែល​គ្មាន​​ប្រភព​ទឹក ឬ​ឆ្ងាយ​ពី​ប្រភព​ទឹក​​ និង​គ្មា​ន​ប្រឡាយ​ទៀត​នោះ​មិន​ដឹង​ជា​មាន​វិធី​សាស្ត្រ​យ៉ាង​ណានោះ​ទេ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More