អស់រយៈពេលពីរសប្តាហ៍ហើយដែលលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបានជាប់ ឃុំក្នុងពន្ធនាគារព្រៃស ដោយត្រូវបានចោទប្រកាន់ នៅពីក្រោយជម្លោះដីធ្លី នៅក្នុងខេត្តក្រចេះ។នៅខណៈមន្ត្រីអង្គការសង្គមស៊ីវិលបានចូល ទៅសួរសុខទុក្ខនោះ លោកម៉ម សូណង់ដូ បានអំពាវនាវរកអន្តរាគមន៍ពីអន្តរជាតិ ឲ្យជួយរកយុត្តិធម៌ ឲ្យលោករួចផុតពីការចោទប្រកាន់។ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ នៅព្រលានយន្តហោះភ្នំពេញពេលត្រឡប់ពីបរទេស មុនការចាប់ខ្លួន លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ នៅព្រលានយន្តហោះភ្នំពេញពេលត្រឡប់ពីបរទេស មុនការចាប់ខ្លួន RFI/Siv Channa សេចក្តីរាយការណ៍របស់គីន ហត្ថារ៉ូ ពីទីក្រុងភ្នំពេញ (02:14) បន្ទាប់ពីជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃសអស់រយៈពេល២ សប្តាហ៍កន្លងមកលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានអំពាវនាវរកអន្តរាគមន៍ពីអន្តរជាតិ ឲ្យជួយរកយុត្តិធម៌ឲ្យលោករួចផុតពីការចោទប្រកាន់។ ការអំពាវនាវនេះបានធ្វើឡើងតាមរយៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ដែលបានចូលសួរសុខទុក្ខលោកម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា។ លោកម៉ម សូណង់ដូ នៅតែអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់រដ្ឋាភិបាលទេ។ លោកអំពាវនាវសុំកុំចោទរឿងនេះទៅជារឿងនយោបាយ ពីព្រោះរឿងគាត់គឺជារឿងអ្នកសារព័ត៌មាន។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា លោកម៉ម សូណង់ដូបានប្រាប់លោកនៅក្នុងពន្ធនាគារថាសុំឲ្យអន្តរជាតិ ជួយអន្តរាគមន៍រកយុត្តិធម៌ករណីគាត់ផង ពីព្រោះអ្វីដែលគាត់បានធ្វើបទសម្ភាសន៍ក្នុងកម្មវិធីវិទ្យុ របស់គាត់កន្លងមក គ្រាន់តែបំពេញតួនាទីជាអ្នកព័ត៌មានឯករាជ្យ ម្នាក់តែប៉ុណ្ណោះ។ ប្រធានមជ្ឈមណ្ឌលរូបនោះបានពាំនាំនូវអ្វីដែលម៉ម សូណង់ដូបានផ្តែផ្តាំទៀតថា រឿង គាត់នេះសុំធ្វើម៉េចកុំឲ្យទៅជារឿងនយោបាយវាជារឿងសារព័ត៌មាន ពីព្រោះគាត់បានផ្សាយអំពី ការទទួលពាក្យបណ្តឹងថ្ងៃទី២២ ខែមិថុនារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលមានលោកសួន សេរីរដ្ឋា ជាដើមបណ្ដឹង។ ទាក់ទិនទៅនិងការអំពាវនាវនោះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានអំពាវនាវឲ្យអ្នកទាំងឡាយណាដែលប្រើឆន្ទៈវាយតម្លៃត្រូវឬរឺខុស ដកខ្លួនចេញទុកឲ្យលោកម៉ម សូណង់ដូ តតាំងជាមួយតុលាការទៅតាមផ្លូវច្បាប់។ លោកថា ការឃាត់ខ្លួនលោកម៉ម សូណង់ដូ គឺជារឿងរបស់តុលាការធ្វើតាមនីតិរដ្ឋ ពុំមានសម្ពាធផ្នែកនយោបាយណានោះទេ។ លោកម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ កក្កដា បន្ទាប់ពីរូបលោកបានវិលត្រឡប់មកពីបរទេសរយៈពេលបីថ្ងៃ ដោយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃ សក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការ សាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ។ នេះគឺជាការឃាត់ខ្លួនលើកទី៣ហើយដែលរដ្ឋាភិបាលបានចាប់លោកម៉ម សូណង់ដូដាក់ពន្ធនាគារ៕
0 comments:
Post a Comment